គន្លឹះទាំង៣នេះ នឹងជួយឲ្យអ្នកមានការចងចាំល្អ ហើយរៀនសូត្រកាន់តែពូកែជាងមុន
សមត្ថភាពរៀនអ្វីមួយប្រហែលជាជំនាញមួយដែលអ្នកត្រូវការបំផុត។ យើងត្រូវរៀនហើយត្រូវចងចាំទៀត។ ប្រសិនជាអ្នកពូកែរៀន អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើននៅកន្លែងការងារ។ ខាងក្រោមនេះជាគន្លឹះ៖
១) ព្យាយាមរំលឹកពីការចងចាំ៖ នៅពេលដែលអ្នកព្យាយាមរំលឹកការចងចាំពីខួរក្បាល អ្នកក៏កំពុងតែទាញយកការចងចាំមកវិញដែរ។ កាតតូចៗ( Flash Card) គឺល្អ ព្រោះវានឹងធ្វើឲ្យអ្នកព្យាយាមទាញយកអ្វីដែលអ្នកធ្លាប់ជួប ធ្លាប់រៀន ធ្លាប់ចេះ។ល។
២) ការបរិយាយ ៖ នៅពេលដែលអ្នកព្យាយាមពន្យល់អ្វីមួយដោយប្រើពាក្យខ្លួនឯង អ្នកកំពុងតែបរិយាយ។ ប្រសិនជាអ្នកអាចពន្យល់កាន់តែល្អ អ្នកនឹងចងចាំវាបានកាន់តែយូរព្រោះអ្នកយល់វាច្បាស់។
៣) បង្កើតចម្លើយមុនពេល អ្នករកឃើញចម្លើយពិត៖ នៅពេលដែលអ្នកឆ្លើយមុនពេលអ្នកមានចម្លើយ អ្នកកំពុងតែបង្កើតចម្លើយមួយ។ អ្នកនឹងចងចាំបានយូរក្រោយពេលដែលអ្នកទទួលបានចម្លើយដែលត្រឹមត្រូវ។
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.businessnewsdaily.com