ទោះ​បី​មាន​លុយ​ក៏​ដោយ អ្នកគួរ​សួរ​សំណួរ​ទាំង​នេះ​ទៅកាន់​ខ្លួន​ឯង​សិន មុនសម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​



ការរៀបអាពាហ៍ពិពាហ៍ទាមទារការជ្រើសរើសឲ្យបានម៉ត់ចត់បំផុត ហើយយ៉ាងហោចណាស់ អ្នកក៏ត្រូវតែសួរសំណួរដ៏មានសារៈសំខាន់ទាំងនេះសិនដែរ មុននឹងសម្រេចចិត្តរៀបការ។ តើសំណួរនោះមានអ្វីខ្លះ? ១) តើអ្នកទាំងពីរមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីចិញ្ចឹមគ្នាហើយឬនៅ? ឬមួយនៅពឹង ពាក់ឪពុកម្ដាយ? ២) តើអ្នកទាំង២នឹងទៅជាយ៉ាងណា នៅ៥ឆ្នាំ ឬ១០ឆ្នាំខាងមុខទៀត? ៣) តើអ្នកទាំង២មិនចូលចិត្តគ្នាត្រង់ចំណុចណាខ្លះ? ធ្វើយ៉ាងណាកែប្រែវាបាន? ៤) តើអ្នកទាំង២ហ៊ានសន្យាមិនចោលគ្នា ពេលមានទំនាស់ឬបញ្ហាឬអត់? ៥) តើអ្នកចង់កែប្រែទម្លាប់ចាស់ៗដែលមិនល្អដែរឬទេ ពេលមានគ្រួសារ? ៦) តើចំណងស្នេហាចាស់ៗពីមុនៗអាចប៉ះពាល់ដល់ការរៀបអាពាហ៍ពិពាហ៍នេះទេ? ៧) តើអ្នកទាំង២គោរពស្រឡាញ់ឪពុកម្ដាយទាំងសងខាងស្មើគ្នាទេ? ៨) ប្រសិនបើអ្នកទាំង២គ្មានការងារទេ តើចង់រកលុយតាមវិធីណា? ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.dailymail.co.uk
X
5s