​បើ​ចង់​ឲ្យ​កូន​មាន​អនាគត​ខ្ពង់ខ្ពស់ ​ឪពុកម្ដាយ​គ្រប់រូប​គប្បី​ចង់​ចាំ​ចំណុច​សំខាន់ៗ​ទាំង​នេះ​



ឪពុកម្តាយជាច្រើនមានការលំបាកក្នុងការអប់រំកូនរបស់ពួកគាត់។ មានវិន័យខ្លាំងពេកក៏មិនល្អ តែធូររលុងចំពោះកូនក៏មិនល្អ។ តើអ្នកគួរធ្វើយ៉ាងដូចម្តេច?

១) រក្សាតុល្យភាពរវាងការងារ និង ពេលវេលាសម្រាប់កូនៗ៖ ឪពុកម្តាយជាច្រើនបានបោះបង់ការងារដើម្បីមានពេលគ្រប់គ្រាន់សម្រាប់កូនរបស់ពួកគាត់។ ប៉ុន្តែ អ្នកមិនចាំបាច់ឈប់ពីការងារដោយសារតែអ្នកកូននោះទេ។ អ្នកគួរតែចេះរក្សាលំនឹងឲ្យបានល្អ ដើម្បីមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ ហើយរៀបចំពេលវេលាសមស្របដើម្បីនៅជាមួយពួកគេ ជាពិសេសឃ្លាំមើលពីការអភិវឌ្ឍន៍ចំណេះដឹង ក៏ដូចជា ឥរិយាបទ។

២) ភាពច្នៃប្រឌិត៖ ឪពុកម្តាយជាច្រើនគិតថាខ្លួនឯងមានសិទ្ធិបញ្ជាគ្រប់យ៉ាងទាំងអស់ ប៉ុន្តែវាមិនមែនជាចំណុចល្អប៉ុន្មានទេ។ អ្វីដែលល្អនោះ អ្នកមិនត្រឹមតែដើរតួជាឪពុកម្តាយនោះទេថែមទាំងជាមិត្តភ័ក្តិទៀតផង ពីព្រោះពេលខ្លះកូនរបស់អ្នកត្រូវការអ្នកណែនាំ។ ត្រូវផ្តល់សេរីភាពគ្រប់គ្រាន់សម្រាប់ពួកគេ ព្រោះបើអ្នកបញ្ជាគ្រប់បែបយ៉ាងនោះ វានឹងធ្វើឲ្យកូនៗគ្មានគំនិតច្នៃប្រឌិតនោះឡើយ។

៣) ការរៀនគឺសប្បាយ៖ អ្នកគួរតែបង្រៀនកូនរបស់អ្នកឲចេះឆ្ងល់ច្រើន។ អនុញ្ញាតកូនរបស់អ្នកធ្វើអ្វីដែលថ្មីៗ។ ការបង្រៀនបែបនេះក៏នឹងបង្កើនជំនឿចិត្តរបស់ពួកគេដែរ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.lifehack.org

X
5s