បើចង់ធ្វើកិច្ចការសាលាឲ្យឆាប់ចប់ និង មានប្រសិទ្ធភាព ត្រូវប្រើវិធីសាស្រ្ត៣យ៉ាងនេះ
ការធ្វើកិច្ចការសាលាអាចត្រូវចំណាយពេលច្រើន ឬអាចមានអារម្មណ៍មិនល្អពេលអ្នកជួបការលំបាកជាដើម។ តែជីវិតមិនមែនមានត្រឹមតែកិច្ចការសាលានោះទេ។ ដូច្នេះហើយ ប្រសិនជាអ្នកអាចធ្វើកិច្ចការបានលឿននឹងមានប្រសិទ្ធភាព វាក៏ជួយដល់ជីវិតអ្នកផងដែរ៖
១) ប្រមូលសម្ភារៈដែលអ្នកត្រូវការ៖ អ្នកត្រូវរៀនដែលមានតុត្រឹមត្រូវ មិនមែនគេងលើគ្រែរៀននោះទេ។ ការងារដែលអ្នករៀនត្រូវស្អាតនឹងមានសណ្ដាប់ធ្នាប់។ ជាមួយបរិយាកាសដ៏ល្អនឹងមានឧបករណ៍គ្រប់គ្រាន់ អ្នកនឹងបំពេញកិច្ចការបានលឿននឹងល្អ។
២) សុំពេលវេលាគ្រប់គ្រាន់ពីគ្រួសារសម្រាប់ផ្តោតលើកិច្ចការ៖ ការសុំបែបនេះនឹងជួយសម្រួលដល់អ្នកជាច្រើន។ អ្នកអាចផ្តោតអារម្មណ៍ទៅលើកិច្ចការ។ លើសពីនេះទៅទៀត ឪពុកម្តាយរបស់អ្នកមិនអាចមករំខានអ្នកឡើង។
៣) គ្មានការរំខាន៖ អ្នកត្រូវបិទទូរស័ព្ទប្រសិនជាអ្នកជាមនុស្សដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ម៉្យាងវិញទៀត អ្នកក៏អាចបិទទូរទស្សន៍ផងដែរ។ និយាយរួម អ្នកត្រូវប្រាកដថាអ្នកគ្មានការរំខាន៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.wikihow.com