ចង់​ដឹង​ពី​របៀប​ចរចា​​ជាមួយ​មេដើម្បី​ដំឡើង​ប្រាក​ខែ​ទេ? ធ្វើ​តាម​វិធី​នេះ​ធានា​ថា​បាន​លទ្ធផល​ដូច​បំណង​



មិនខ្វល់ថា អ្នកស្ថិតក្នុងកម្រិតការងារណាទេ ការចរចាសុំមេរបស់អ្នកដំឡើងប្រាក់ខែគឺមិនមែនជារឿងងាយស្រួលឡើយ។ ប្រសិនបើអ្នកកំពុងស្វែងរកផ្លូវងាយស្រួល សុំដំឡើងប្រាក់ខែ អ្នកគួរអានគំនិតខាងក្រោមនេះ៖ ១) ត្រូវគួរសមនិងគោរពគាត់៖ មុនដំបូងគេ អ្នកត្រូវចេះគួរសម គោរព ទើបអ្នកអាចចាប់ផ្ដើមចរចាបាន។ អ្នកគួរបង្ហាញថា អ្នកពិតជាស្រឡាញ់ការងារ ហើយបូជាខ្លួនឯងដើម្បីការងារដូចម្ដេចខ្លះ បន្ទាប់មកចាំចាប់ផ្ដើមនិយាយពីប្រាក់ខែ។ ២) បង្ហាញពីតម្លៃរបស់អ្នកក្នុងក្រុមហ៊ុន៖ វាដល់ពេលដែលអ្នកគួរបង្ហាញពីភាពខ្លាំង ភាពជោគជ័យ ហើយកំណត់ពីវិធីអភិវឌ្ឍខ្លួនឯងយ៉ាងម៉េចខ្លះពេលអ្នកធ្វើការនៅទីនោះ។ ៣) ស្រាវជ្រាវឲ្យដឹងពីប្រាក់ខែដែលសមរម្យសិន៖ មុននឹងលើកតម្លៃប្រាក់ខែដែលអ្នកចង់បាន អ្នកត្រូវស៊ើប ឲ្យដឹងសិនថា តើការងារអ្នកស័ក្ដិសមបានប៉ុន្មាន? អ្នកអាចសួរអ្នកដទៃ ដែលមានការងារដូចអ្នក ឬមួយស្វែងរកតាមគេហទំព័រការងារដែលមានបង្ហាញពីចំនួនប្រាក់ខែតាមការងារនីមួយៗក៏បានដែរ។ ៤) លើកបញ្ហាដែលអ្នកមាន៖ អ្នកគួរបន្ថែម បញ្ហាទាំងឡាយដែលមាន ឲ្យមេបានដឹង ព្រោះថាបើអ្នកមានបញ្ហាគេក៏ទន់ចិត្តផ្ដល់ប្រាក់បន្ថែមដល់អ្នកដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ aib.edu.au
X
5s