គន្លឹះ៣យ៉ាង​​ក្នុង​ការ​ស្វែងរក ​និង ដាក់ពាក្យ​សុំ​​អាហារូបករណ៍​​​​យ៉ាង​ជោគជ័យ​​



អាហារូបករណ៍មួយចំនួនមានភាពងាយស្រួលសម្រាប់អ្នកក្នុងការដាក់ពាក្យសុំដោយគ្រាន់តែទាមទារលក្ខខណ្ឌចាំបាច់ខ្លះៗក្រៅពីអត្ថបទណែនាំពីខ្លួនឯង(Personal Statement) ព្រឹត្តិបត្រពិន្ទុក្នុងសាលា សំណេរCV និងសកម្មភាពក្នុងសង្គម ប៉ុន្តែអ្នកត្រូវចាំថាអាហារូបករណ៍ប្រភេទនេះនឹងមានការប្រកួតប្រជែងអ្វីផ្សេងទៀតលើសពីនេះទៀត។ ហេតុនេះអ្នកចាំបាច់ត្រូវមានការរៀបចំខ្លួនទុកជាមុនយ៉ាងល្អដើម្បីធានានូវភាពជោគជ័យរបស់អ្នក ហើយអត្ថបទមួយនេះនឹងជួយអ្នកក្នុងការស្វែងរកអាហារូបករណ៍ងាយៗដើម្បីដាក់ពាក្យ។ ១) រៀបចំខ្លួនឲ្យបានល្អទុកមុន៖ ការធ្វើការស្រាវជ្រាវនូវលក្ខខណ្ឌចាំបាច់ដែលអាហារូបករណ៍នីមួយៗទាមទាររួមទាំងដំណើរការបំពេញបែបបទរបស់អាហារូបករណ៍ដោយខ្លួនអ្នក និង ចៀសវាងការជួលនរណាម្នាក់ធ្វើវា នឹងជួយឲ្យអ្នកយល់បានច្បាស់ថាអាហារូបករណ៍ណាមួយសក្ដិសមសម្រាប់អ្នកបំផុតហើយអ្នកក៏នឹងបានដើរឆ្ពោះមួយជំហានឈានទៅរកភាពជោគជ័យផងដែរ។ ២) ដឹងច្បាស់ពីចំនួនប្រាក់ដែលអ្នកត្រូវការ៖ សម្រាប់អាហារូបករណ៍ខ្លះផ្ដល់ឲ្យអ្នកនូវចំនួនប្រាក់ក្នុងបរិមាណមួយដែលចាំបាច់សម្រាប់អ្នក។ ប៉ុន្តែក៏មានអាហារូបករណ៍ខ្លះទៀតមិនទាមទារឲ្យអ្នកសរសេរសំណេរវែងៗ តែផ្ដល់ជាប្រាក់ប្រហែល $៥០០, $១០០០ ឬ$២០០០សម្រាប់បេក្ខជនដែលឈ្នះ។ អាហារូបករណ៍ប្រភេទនេះងាយស្រួលសម្រាប់ដាក់ពាក្យសុំ ហើយអ្នកគ្រាន់តែស្វែងរកវាតាមប្រព័ន្ធអ៊ីនធើណិតដោយសរសេរពាក្យ “no-essay scholarships” ជាការស្រេច។ ៣) ជ្រើសរើសអាហារូបករណ៍ដែលត្រឹមត្រូវ ៖ អ្នកត្រូវប្រាកដនៅក្នុងចិត្តថាអាហារូបករណ៍ដែលអ្នកដាក់ពាក្យសុំគឺជាអ្វីដែលអ្នកចាប់អារម្មណ៍ចង់ធ្វើជាខ្លាំង ព្រោះនៅពេលអ្នកពេញចិត្តធ្វើអ្វីដែលអ្នកកំពុងធ្វើ អ្វីៗនឹងក្លាយជាភាពងាយស្រួលសម្រាប់អ្នកព្រមទាំងបង្កើនឲកាសដល់អ្នកក្នុងការទទួលបានភាពជោគជ័យផងដែរ។ មិនតែប៉ុណ្ណោះអ្នកក៏អាចស្វែងរកឲ្យកាសអាហារូបករណ៍តាមរយៈwebsiteរបស់សាលាដោយផ្ទាល់ឬគេហទំព័រផ្លូវការណាមួយផងដែរ៕ ប្រែសម្រួល៖ស្រីពៅ ប្រភព៖www.lifehack.org
X
5s