តើគួរធ្វើណាក្រោយពេលអ្នកបរាជ័យ ដើម្បីមានសង្ឃឹមក្នុងជីវិតឡើងវិញ?
ជីវិតតែងតែមានភាពបរាជ័យ។ ជីវិតតែងតែជួបការលំបាក។ រាល់អ្នកជោគជ័យទាំងអស់សុទ្ធតែធ្លាប់ជួបរឿងទាំងនេះ។ ប្រសិនជាអ្នកចង់ជោគជ័យក៏ប៉ុន្តែឥឡូវនេះអ្នកហាក់ដូចជាបរាជ័យ សាកល្បងចំណុចទាំងនេះ៖
១) អនុញ្ញាតឲ្យខ្លួនឯងបញ្ចេញអារម្មណ៍៖ ជីវិតមិនមែនតែងតែល្អនឹងស្រស់បំព្រងរហូតនោះទេ។ ពេលខ្លះ យើងបរាជ័យ យើងជួបការលំបាក។ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តលាក់មិនបញ្ចេញវា។ ការពិតនោះគឺប្រសិនជាអ្នកមិនបញ្ចេញ អ្នកនឹងមានអារម្មណ៍កាន់តែពិបាក។
២) មានចក្ខុវិស័យ៖ វាពិបាកនឹងដឹងតើអ្នករីកចម្រើនអត់ប្រសិនជាអ្នកមិនដឹងអ្នកចង់ទៅទីណា។ មនុស្សត្រូវមានរូបភាពបញ្ចប់មួយ។ នៅពេលមានគម្រោងច្បាស់លាស់មួយ វានឹងជួយអ្នកឲ្យឆ្ពោះទៅកាន់វិធីជោគជ័យពិតប្រាកដ។
៣) បង្កើតគម្រោងសម្រាប់សកម្មភាព៖ ចក្ខុវិស័យគឺជាការដឹងតើអ្នកចង់ទៅទីណា។ សកម្មភាពគឺជាអ្វីដែលជួយអ្នកទៅកាន់ទីនោះ។ ប្រសិនជាអ្នកបរាជ័យក្នុងការរៀបចំ គម្រោងទាំងនោះ មានន័យថា អ្នកក៏នឹងបរាជ័យដែរ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.success.com