ចំណុច៥យ៉ាងដែលជួយអ្នក ឲ្យក្លាយជាមិត្តដ៏ល្អគួរជាទីរាប់អានបាន
ក្នុងជីវិត មនុស្សមិនអាចរស់នៅ រៀន រឺធ្វើការជាមួយគ្នាបានរហូតនោះទេ។ មានជួប គឺមានបែក តែសំខាន់នៅតែជាមិត្តនឹងគ្នា។ តើអ្វីដែលកំណត់ថាវាជាមិត្តភាពពិតប្រាកដ? សម្រាប់មនុស្សខ្លះ មិត្តពិតប្រាកដឬមិត្តល្អគឺជាមនុស្សដែលមិនបំភ្លេចមិត្តភ័ក្រមិនថាពួកគេរស់នៅដល់ទីណាក៏ដោយ។
១) អ្នកទទួលស្គាល់មនុស្សធំដឹងក្តី៖ ក្នុងឆាកជីវិត មនុស្សម្នាក់ៗមានក្តីសុបិនខុសៗពីគ្នា។ ទោះបីជាមិត្តរបស់អ្នកត្រូវរស់នៅឆ្ងាយដើម្បីសម្រេចក្តីបំណងរបស់ពួកគេ អ្នកមិនអន់ចិត្តនឹងមិត្តឡើយ។ លើសពីនេះទៅទៀត អ្នកសប្បាយចិត្តដែលជីវិតរបស់មិត្តអ្នកល្អប្រសើរជាងមុន។
២) អ្វីៗគឺជារឿងធម្មតា៖ មិត្តភាពត្រូវតែធម្មតា។ មានន័យថា អ្នកមិនចាំបាច់ត្រូវរៀបប្រធានបទសម្រាប់និយាយទៅកាន់គ្នានោះទេ។ តែអ្នកប្រហែលគ្មានអារម្មណ៍ល្អពេលនៅស្ងាត់ជាដើម។
៣) មិត្តភាពបញ្ជាក់ពីពេលវេលា៖ មិត្តខ្លះអាចនឹងរៀបការហើយ ហើយមិត្តខ្លះក៏នៅបន្តការសិក្សា។ រាល់ពេលមានពិធីធំៗ អ្នកទាំងអស់គ្នាចូលរួមសប្បាយប្រៀបដូចជាសមាជិកគ្រួសារ និងនៅស្អិតល្មួតជាមួយគ្នាដដែល។
៤) អ្នកគិតពីមិត្ត៖ អ្នកប្រហែលជារវល់នឹងការងារនឹងជីវិតពេញវ័យនេះ។ ប៉ុន្តែ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ អ្នកនៅតែគិតដល់មិត្ត ហើយសង្ឃឹមថាអ្វីៗគឺប្រសើរ។
៥) អ្នកមានពេល៖ គ្មាននរណាម្នាក់រវល់ដល់ថ្នាក់រកពេលគ្មានសម្រាប់មិត្តល្អនោះទេ។ អ្នកត្រូវតែផ្ញើសារឬតបសារឬទូរស័ព្ទនិយាយលេងម្ដងម្កាល៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖www.lifehack.org