ប្រសិន​ជា​អ្នក​ចង់​ជោគជ័យខ្លាំងក្នុងជីវិត តើ​​ត្រូវ​មាន​ចំណុច​អ្វី​ខ្លះ?​



វាគ្មានទេរូបមន្តសម្រាប់ជោគជ័យ។ មនុស្សជោគជ័យភាគច្រើន មានអត្តចរិតនិងទម្លាប់រួមជាច្រើន។ អនុវត្តទម្លាប់នឹងអត្តចរិតដែលបុគ្គលជោគជ័យមាន សម្រាប់ភាពជោគជ័យនឹងជួយអ្នកសម្រេចគោលដៅ៖

) ងើបពីព្រលឹម៖ មនុស្សជោគជ័យជាច្រើនតែងតែដាស់តឿនឲ្យមនុស្សឆាប់ចូលគេង និងឆាប់ងើបពីដំណេក។ តាមការស្រាវជ្រាវរកឃើញថា ការងើបលឿនជួយអ្នកក្នុងការដំណោះបញ្ហានិងមានពេលអានសៀវភៅសម្រាប់ចំណេះដឹងបន្ថែម។

) ធ្វើលំហាត់ប្រាណ៖ មនុស្សជោគជ័យដឹងថាសុខភាពគឺសំខាន់ណាស់។ អត្ថប្រយោជន៏នៃការហាត់ប្រាណរួមមាន កាត់បន្ថយភាពមិនរីករាយ បង្កើនថាមពល ការពារអ្នកពីជំងឺជាដើម។

) គម្រោង៖ ចំណាយពេលខ្លះសម្រាប់រៀបចំគម្រោងក្នុងថ្ងៃនេះ។ ការរៀបចំគម្រោងនឹងជួយអ្នកឲ្យសម្រេចកិច្ចការដែលសំខាន់ៗទៅមុន។ អ្នកមានគម្រោងត្រឹមត្រូវនឹងជួយអ្នកសម្រេចកិច្ចការ បានច្រើន និង មានប្រសិទ្ធភាពខ្ពស់។

) ដឹងថាអ្នកចង់បានអ្វី៖ ផ្នែកមួយនៃភាពជោគជ័យគឺដឹងថាខ្លួនចង់បានអ្វី។ ការដឹងពីខ្លួនឯងនឹងជំរុញឲ្យធ្វើការ ដើម្បីឆ្ពោះទៅរកក្តីសុបិន៕

ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.wikihow.com

X
5s