អ្នកធ្លាប់ស្វែងយល់ពីសារៈសំខាន់នៃការអប់រំទេ តើវាជួយអ្វីបានខ្លះ?
ការទទួលបានការអប់រំគឺពិតជាសំខាន់ខ្លាំងណាស់។ សឹងតែវិស័យការងារទាំងអស់ត្រូវការវា។ ទោះបីជាការបន្តការសិក្សាឲ្យបានខ្ពស់ជាជម្រើសបុគ្គល តែអ្នកក៏ត្រូវគិតតើអ្នកមានចំណេះដឹង និង បទពិសោធន៍គ្រប់គ្រាន់ដែរឬទេ។ ការយល់ដឹងពីសារៈសំខាន់នឹងជួយអ្នកឲ្យមានទឹកចិត្ត ក្នុងការសិក្សាច្រើនជាងមុន៖
១) ជួយក្នុងការសម្រេចចិត្តលើគោលដៅនៃអាជីពការងារ៖ ប្រសិនជាអ្នកធ្លាប់គិតពីក្តីបំណងដែលអ្នកចង់ធ្វើនៅថ្ងៃអនាគត អ្នកប្រហែលជាមានគំនិតខ្លះៗហើយ។ ប៉ុន្តែមិនថាក្តីសុបិនរបស់អ្នកជាអ្វីនោះទេ វាដឹងថាត្រូវការចំណេះដឹងឬការអប់រំហើយ។
២) រកបានការងារល្អ៖ ទោះបីជាការងាររបស់អ្នកមិនត្រូវការសញ្ញាប័ត្រ ប៉ុន្តែ ប្រសិនជាអ្នកចង់ឡើងឋានៈខ្ពស់ជាងមុន ថៅកែរបស់អ្នកប្រហែលជាទាមទារសញ្ញាប័ត្រ។
៣) មានឱកាសច្រើន៖ ការទទួលបានចំណេះដឹង គឺវាជួយបើកទ្វារការងារជាច្រើនដល់អ្នក។ វាអាចឲ្យអ្នករៀនជំនាញថ្មីដែលនាំឲ្យអ្នកជោគជ័យជាងមុន។
៤) រំដោះខ្លួនពីភាពក្រីក្រ៖ តាមការស្រាវជ្រាវរកឃើញថាការសិក្សាបានជួយអ្នកក្រីក្រជាច្រើនម្នាក់បំបែកភាពក្រីក្ររបស់ពួកគេ។ លើសពីនេះទៅទៀត ស្ថានភាពនៃប្រាក់ចំណូល៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.wikihow.com