ប្រសិនជាចង់ឲ្យគេស្រឡាញ់រាប់អានគ្រប់គ្នា អ្នកមិនគួរភ្លេចចំណុចគន្លឹះទាំង៤នេះឡើយ
នរណាម្នាក់ក៏ចង់ឲ្យគេស្រឡាញ់រាប់អានដែរ។ គ្មាននរណាម្នាក់ អាចរស់នៅតែម្នាក់ឯងបានទេ។ ប៉ុន្តែ ពេលធ្វើវាពិបាកជាងពេលនិយាយ។ ប្រសិនជាអ្នកមិនដឹងចាប់ផ្តើមជំហានណាមកទេ អ្នកអាចសាកល្បងជំហានខាងក្រោមនេះ៖
១) ជំនឿចិត្តលើខ្លួនឯង៖ តាមពិតទៅ អ្នកអាចនឹងត្រូវបានគេស្រឡាញ់លើសពីការគិតទៅទៀត។ ប៉ុន្តែ មកពីភាពអវិជ្ជមានរបស់យើងដែលគិតថាអ្នកដទៃមិនចូលចិត្តយើង។ ប្រសិនជាអ្នកចង់ដឹងច្បាស់ ចាប់ផ្ដើមបង្កើនជំនឿចិត្តលើខ្លួនឯង។
២) គោរពខ្លួនឯង៖ នៅពេលដែលអ្នកគោរពខ្លួនឯង អ្នកដទៃនឹងធ្វើតាម។ មើលថែខ្លួនឯងឲបានល្អ។ កុំមើលងាយខ្លួនឯងនឹងអនុញ្ញាតឲ្យអ្នកដទៃប្រមាថអ្នក។
៣) ចំណង់៖ ចំណង់ចំណូលចិត្តសម្រាប់ជីវិត។ នៅពេលអ្នកមានចំណង់ចំណូលចិត្តច្បាស់លាស់ អ្នកនឹងធ្វើឲអ្នកដទៃសរសើរ និង យកអ្នកជាគំរូ។ ពួកគេប្រហែលជាចង់នៅក្បែរអ្នកថែមទៀតផង។
៤) ចិត្តល្អ៖ អត្តចរិតរបស់អ្នកប្រាប់ច្រើនណាស់ពីអ្នក។ ត្រូវសប្បាយតាមតែអ្នកអាចធ្វើទៅបាន។ និយាយដោយសុជីវធម៌ទៅតាមអ្នកដទៃ។ ជួយអ្នកដទៃប្រសិនជាអ្នកអាច៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.wikihow.com