បើសិន​អ្នក​ខ្សោយខាងអានសៀវភៅ តើ​អ្នក​គួរ​ពង្រឹង​ដោយ​របៀប​ណា?​



មនុស្សជាច្រើនមានបញ្ហាជាមួយការអាន។ ការអានគឺពិបាកសម្រាប់មនុស្សមួយចំនួនហើយវាត្រូវការពេល។ ប្រសិនជាអ្នកពូកែអាន វាមានសារប្រយោជន៍ដល់អនាគត។ តែប្រសិនជាអ្នកខ្សោយវិញ តើអ្នកគួរដូចម្តេច? ១)រកអ្វីមកអាន៖ អ្វីក៏បានដែរ ដូចជាទស្សនាវដ្តី សៀវភៅរឿង។ល។ ជាដំបូង អ្នកត្រូវបង្កើតទម្លាប់នៃការអានសិន។ អានអ្វីដែលអ្នកចូលចិត្ត។ ២) ទៅបណ្ណាល័យ៖ បន្ទាប់អ្នកត្រូវជ្រើសរើសសៀវភៅតាមកម្រិតរបស់អ្នក មិនថាអ្នកអាយុប៉ុន្មានទេ។ ការអានត្រូវកម្រិតគឺសំខាន់។ ៣) រកកន្លែងដែលល្អ៖ វាអាចជាកន្លែងមួយស្ងាត់នឹងគ្មាននរណាម្នាក់អាចរំខានអ្នក។ ៤) អានយឺតៗ៖ អ្នកមិនត្រូវប្រញាប់នោះទេ។ អ្នកត្រូវតែអានដោយយកចិត្តទុកដាក់។ អ្នកខ្លះគិតថាអានលឿនមានន័យថាអ្នកពូកែ។ វាមិនអញ្ចឹងនោះទេ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s