ចង់​​ដឹង​​ លោក​ Mark Zuckerberg អប់រំអ្វីខ្លះដល់​សិស្សនិស្សិត​ទេ?​​



អ្នកដឹងហើយថា លោក Mark Zuckerberg គឺជាមហាសេដ្ឋីវ័យក្មេងលើលោក ដែលទទួលបានជោគជ័យលើអាជីវកម្មរបស់គាត់ខ្លាំងបំផុត។ លោកបង្កើត Facebook នេះឡើង ហើយវាក៏បានក្លាយទៅជាបណ្ដាញសង្គមឈានមុខគេ  លើលោក គ្មានអ្នកប្រជែងបាន។ តើអ្នកចង់ដឹងទេ ថា លោក បានផ្ដល់ជាមេរៀនអ្វីខ្លះដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេ បានដឹងហើយត្រៀមខ្លួនសម្រាប់អនាគតរបស់គេ? ខាងក្រោមនេះអ្នកនឹងដឹង៖ ១) ត្រូវបង្កើតអ្វីមួយដើម្បីឲ្យមនុស្សបានទាក់ទងគ្នា៖ លោកចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថា បើសិនអ្នកមានគំនិតចង់បង្កើតជំនួញអ្វីមួយឡើង អ្នកត្រូវតែមានគោលបំណងមួយដើម្បីឲ្យមនុស្សបានទាក់ទងគ្នាទៅវិញទៅមក ដោយមានការចំណាយតិចតួចបំផុត។ នោះអ្នកនឹងទទួលបានជោគជ័យយ៉ាងធំធេងពីវា។ ២) ធ្វើអ្វីក៏ដោយត្រូវគិតពីបច្ចេកវិទ្យា៖ បើចង់ក្លាយជាម្ចាស់ក្រុមហ៊ុន ឬមួយអ្នករកស៊ីដ៏ជោគជ័យមួយរូប អ្នកគប្បីដឹង និងដាក់បញ្ចូល បច្ចេកវិទ្យានេះ ព្រោះថា បើមានវា អ្នកអាចយកឈ្នះអ្នកដទៃ បានងាយ អ្នកចំណាយថវិកាតិច ហើយមានប្រសិទ្ធភាព។ ៣) គំនិតធម្មតាៗ ក៏មានប្រយោជន៍ខ្លាំងជាងគេដែរ៖ ដូចដែលអ្នកបានដឹងស្រាប់ថា Facebook គឺគ្រាន់តែជាបណ្ដាញសង្គមធម្មតាមួយប៉ុណ្ណោះ ហើយពេលនោះវាមិនមែនមានតែបណ្ដាញសង្គមមួយទេ គឺវាមានច្រើនកើតឡើងបន្តបន្ទាប់គ្នា ។ ប៉ុន្តែ លោកតែងបង្កើតគំនិតថ្មី ៗ ច្នៃប្រឌិត ហើយសិក្សាពីសង្គម ថា តើពួកគេត្រូវការអ្វី។ ហេតុនេះហើយ ទើបលោក បានរីកចម្រើន ឈានមុខគេដល់ថ្នាក់នេះ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ becomingacomputertechnician.com  
X
5s