បើអនុវត្តទម្លាប់តូចៗទាំងនេះ នឹងជួយឲ្យអ្នកសប្បាយចិត្តជាងមុនមិនខាន
ភាពរីករាយគឺជាជម្រើសរបស់មនុស្ស។ ប្រសិនជាអ្នកចេះតែគិត ឬ ធ្វើរឿងដែលមិនសប្បាយចិត្ត សាកល្បងអនុវត្តចំណុចទាំងនេះតិចមើល៖
១ងើបពីព្រលឹម៖ អ្នកត្រូវងើបពីព្រលឹមទៅធ្វើការងារ មិនមែនងើបពីព្រលឹមហើយអង្គុយលេងនោះទេ។ ការងើបពីព្រលឹមជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនឹងជួយអ្នកសម្រេចកិច្ចការលំបាកៗបានល្អ។
២) ចង់ចេះ ចេះឆ្ងល់៖ អ្នកមិនចេះដោយសារតែអ្នកមិនសូវឆ្ងល់។ ប្រសិនជាអ្នកគ្មានចំណាប់អារម្មណ៍ទៅនឹងអ្វីៗដែលកើតឡើងនោះទេ វានឹងពិបាកព្រោះអ្នកគ្មានកម្លាំងចិត្តដើម្បីសម្រេចក្តីសុបិនរបស់ក្នុងកន្លែងការងារឬក្នុងជីវិត។
៣) បង្ហាញការគោរព៖ ការគោរពគឺមានទៅមានមក។ ប្រសិនជាអ្នកឲវា អ្នកនឹងទទួលបានវា។ អ្នកមិនមែនឲការគោរពទៅអ្នកដទៃទាំងស្រុង ប៉ុន្តែអ្នកក៏ត្រូវមានការគោរពចំពោះខ្លួនឯងផងដែរ។
៤) អភ័យទោស៖ សម្ពាធដែលមានកន្លែងគឺធ្ងន់ពេកហើយ។ ទម្លាក់វាចោលទៅ។ ការចេះអត់ឪនឲ្យគេដោយមិនគុំគួននៅក្នុងចិត្ត នឹងជួយអ្នកឲ្យអ្នកគេងលក់ស្រួលនឹងសប្បាយចិត្តជាងមុន។
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org