សញ្ញាទាំងបួននេះបង្ហាញថាអ្នកជានារីដែលបុរសគ្រប់រូបប្រាថ្នា
មិនថាមនុស្សប្រុសឬស្រីតែងតែមានក្តីស្រមៃចំពោះមនុស្សដែលខ្លួនប្រាថ្នានៅថ្ងៃអនាគត។ ហើយនារីប្រហែលជាប្រាថ្នាថាខ្លួនឯងជានារីដែលម្នាក់ៗគេប្រាថ្នា។ នារីដែលមនុស្សរាល់គ្នាប្រាថ្នាច្រើនតែមានសញ្ញាដូចខាងក្រោមនេះ៖
១) មិនចេះតែតាមមអ្នកដទៃ៖ នារីដែលគេប្រាថ្នា មិនសូវយកចិត្តទុកដាក់ទៅនឹងទង្វើឬសម្ដីរបស់អ្នកដទៃនោះទេ។ ផ្ទុយទៅវិញ ពួកគាត់ព្យាយាមកែប្រែខ្លួនឯងឲ្យល្អជាងមុន។ ហើយពិភពលោកនឹងកត់សម្គាល់ពួកគាត់ នៅពេលដែលពួកគាត់រីកចម្រើន។
២) គ្រប់គ្រងអារម្មណ៍ខ្លួនឯង៖ ពួកគេមិនបណ្ដាលឲ្យខ្លួនអង្គុយកើតទុក្ខ អត់ប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ ពួកគាត់តែងតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ។ ជារួម ពួកគាត់គឺជាមនុស្សដែលអាចពឹងពាក់បាន មិនមែនជាមនុស្សដែលទន់ជ្រាយ។
៣) មិននិយាយដើមគេ៖ ពួកគេសុទ្ធចិត្តចំណាយពេលទៅធ្វើអ្វីដែលមានប្រយោជន៍មិនមែនចំណាយពេលនិយាយដើមគេនោះទេ។
៤) មិនទាមទារការចាប់អារម្មណ៍៖ អ្នកនឹងកម្រឃើញនារីដែលគេប្រាថ្នាបង្ហោះរូបថតដើម្បីទាមទារការចាប់អារម្មណ៍។ ពួកគេជឿជាក់ថាការចាប់អារម្មណ៍ត្រូវដឹងដោយចិត្តមិនមែនជាការបង្ហោះអ្វីឲគេដឹងនោះទេ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org