អ្នកប្រហែលពិសាកូកាកូឡារាល់ថ្ងៃ តែអ្នកប្រហែលមិនដឹងពីវាច្បាស់ទេ
កូកាកូឡា គឺជាភេសជ្ជៈមួយពេញនិយមខ្លាំងបំផុត លើលោក ។ ជាពិសេសពេលអ្នកពិសាអាហារសម្រន់នានា ដូចជាដំឡូងបារាំង ភីហ្សា គេមិនដែលចោលភេសជ្ជៈកូកានេះទេ។ តែអ្នកក៏មិនបានសិក្សាជ្រៅជ្រះពីវាប៉ុន្មានដែរ ។ តើអ្នកចង់ដឹងអ្វីខ្លះ?
១) ពីមុនវាជាឱសថសម្រាប់ព្យាបាលជំងឺក្រពះ។
២) ៩៤ភាគរយនៃប្រជាជនទូទាំងពិភពលោកស្គាល់Logo របស់កូកាកូឡា។
៣) មានតែប្រទេស២ប៉ុណ្ណោះមិនលក់វា ៖ ប្រទេសកូរ៉េខាងជើង និងគុយបា។
៤) កូកាកូឡាមានប្រជាប្រិយភាពខ្លាំងបំផុតនៅម៉ិកស៊ីកូ។
៥) ធ្លាប់មានអ្នកចង់លួចរូបមន្តកូកាកូឡា ឲ្យក្រុមហ៊ុនPepsi។
៦) កូកាកូឡាជាភេសជ្ជៈទី១ដែលបានទៅដល់យានអវកាស។
៧) កូកាឆ្ងាញ់ខ្លាំងពេលវាត្រជាក់ត្រឹម១អង្សារសេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessinsider.com