​លោក​ដូណាល់​ ត្រាំ ​​​ទទួល​ជ័យ​ជម្នះ​លើ​លោក​ស្រី​គ្លីនតុន​​​​​​



លោកដូណាល់ ត្រាំ (Donald Trump ) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈអ្នកគាំទ្រលោកស្រី គ្លីនតុនមានការខកចិត្តខ្លាំង។ ជ័យជម្នះនេះ បានមកពីការប្រជែងគ្នាយ៉ាងស្វិតស្វាញ រវាងបេក្ខជនប្រធានាធិបតីទាំងពីរ ជាពិសេសនោះគឺការប្រើប្រាស់ពាក្យសម្ដីវាយប្រហារគ្នាខ្លាំងៗ។ តាមការស្ទង់មតិកន្លងមក គេមើលឃើញថា លោកស្រី គ្លីនតុនមានប្រជាប្រិយភាពខ្លាំងជាង ប៉ុន្តែលទ្ធផលជាក់ស្តែង គឺបានទៅលើលោក ដូណាល់ ត្រាំ (Donald Trump )ដែលជា មហាសេដ្ឋីអាមេរិក។ សូមបញ្ជាក់ថា ក្រោយពេលចេញលទ្ធផល អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានទទួលស្គាល់លទ្ធផល ហើយបានសាទរដល់ លោកត្រាំដែលជាគូប្រជែងរបស់ខ្លួនផងដែរ៕
X
5s