វិធី​សាមញ្ញ៣យ៉ាង​​ ​​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្រពះ​របស់​អ្នក​យ៉ាង​មាន​​​ប្រសិទ្ធភាព​



ការរំខានដោយសារបញ្ហាក្រពះ តែងប៉ះពាល់ទៅដល់អារម្មណ៍ ចំណង់អាហារ និងជីវិតការងាររបស់អ្នក។ ទោះជាយ៉ាងណា បើសិនជាអ្នកតែងរអ៊ូពីការមិនរំលាយអាហារនិង ការបញ្ហាជាតិអាស៊ីតក្នុងក្រពះច្រើន  អ្នកគួរងាកមកស្វែងយល់ពីវិធីសាមញ្ញទាំង៣នេះដើម្បីជួយដោះស្រាយ បញ្ហាក្រពះរបស់អ្នក និង នាំសុខភាពល្អចូលក្នុងជីវិតអ្នកវិញ។ ១) ទទួលទានផ្លែចេកមួយផ្លែជារៀងរាល់ថ្ងៃ៖ វីតាមីនB-6ដែលមានក្នុងផ្លែចេកមានតួនាទីជួយកាត់បន្ថយការចាល់ជាតិអាស៊ីតក្នុងក្រពះដែលអ្នកមិនគួរមើលរំលង។ ម្យ៉ាងវិញទៀត ការទទួលទានផ្លែឈើនិងបន្លែផ្សេងៗឲ្យបានច្រើននឹងជួយធ្វើឲ្យរោគសញ្ញានៃការចាល់ជាតិអាស៊ីតមានភាពធូរស្រាលជាងមុនផងដែរ។ ២)គេងបែរទៅចំហៀងខាងឆ្វេង៖ ក្នុងការសិក្សាស្រាវជ្រាវមួយពី The Journal of Clinical Gastroenterology ការគេងបែរទៅចំហៀងខាងឆ្វេងជួយដល់បញ្ហាក្រពះរបស់អ្នកក្នុងការកាត់បន្ថយការបញ្ចេញជាតិអាស៊ីតក្នុងក្រពះដែលច្រាល់តាមបំពង់អាហារ ដោយសារក្រពះរបស់មនុស្សយើងសិ្ថតនៅខាងឆ្វេង។ ៣) ការទទួលទានទឹកឲ្យបានច្រើន៖ ទោះជាការទទួលទានទឹកឲ្យបានច្រើនកែវក្នុងមួយថ្ងៃ អាចជួយសម្រាលបញ្ហាក្រពះរបស់អ្នកបានក្នុងពេលបណ្ដោះអាសន្នមែន តែវាអាចជួយកាត់បន្ថយអាការៈក្រហាយទ្រូងដែលបណ្ដាលមកពីអាស៊ីតក្រពះដោយការលាងសម្អាតនូវអាស៊ីតទាំងនោះ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.lifehack.org
X
5s