ពេលស្នេហារកាំរកូស អ្នកគួរនិយាយពាក្យទាំងនេះលួងគ្នា
ស្នេហាវាមានពេលខ្លះរកាំរកូសគួរឲ្យធុញណាស់ តែវាអាស្រ័យលើអ្នកថាតើគួរប្រើពាក្យបែបណា ដើម្បីឲ្យបញ្ហារលត់បាត់។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) «ខ្ញុំសូមទោសណា» ៖ ទោះបីអ្នកមិនដឹងបញ្ហានោះជាអ្វីក៏ដោយ ម្ចាស់ចិត្តរបស់អ្នកត្រូវការពាក្យនេះហើយចង់ឮពាក្យនេះចេញពីអ្នកបំផុត ពេលឈ្លោះគ្នា។ វាមិនធ្ងន់ធ្ងរទេ ដោយគ្រាន់តែប្រើពាក្យសូមទោសចំពោះមនុស្សដែលខ្លួនស្រឡាញ់ ព្រោះវាបញ្ជាក់ថាអ្នកមិនចង់ឲ្យដៃគូអ្នកពិបាកចិត្ត ។
២) «លើកលែងទោសឲ្យផងណា»៖ វាក៏ជាពាក្យមួយដែលអ្នកទាំង២គួរតែនិយាយទៅកាន់គ្នាផងដែរ ។ គ្រាន់តែនិយាយបែបនេះ អ្នកនឹងទទួលបានការលើកលែងទោសបាត់ទៅហើយ ហើយការឈ្លោះរកាំរកូសក៏លែងមានទៀតដែរ។
៣) «ខ្ញុំស្រឡាញ់អ្នក»៖ មិនថាកាលៈទេសៈណាក្ដី ពាក្យនេះតែងតែបង្ក្រាបចិត្តខឹងគុំកួនទាំងឡាយឲ្យបាត់អស់ជាមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org