បើអាចជម្នះឧបសគ្គ​ទាំង ​៥​យ៉ាង​នេះបាន ​នឹង​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ខ្លាំងក្នុងជីវិត​



ដំបូន្មានសាមញ្ញគឺថា «រកភាពសុខស្រួលទោះបីជាអ្នកស្ថិតនៅស្ថានភាពលំបាក។» វាមានន័យថា អ្នកមិនមែនរីកចម្រើនទៅមុខដោយមិនប្រឈមមុខនឹងបញ្ហាឬរុញខ្លួនឯងទៅមុខនោះទេ។ អ្នកក៏ត្រូវដឹងថាភាព មិនសុខស្រួលគឺជាការផ្លាស់ប្តូរដ៏វិជ្ជមានមួយ។ តើកិច្ចការដែលលំបាកមានដូចជាអ្វីខ្លះទៅ? ១) ការតាំងសមាធិជារៀងរាល់ថ្ងៃ៖ ការតាំងសមាធិប្រហែលជា ស្តាប់ទៅធម្មតា។ មនុស្សជាច្រើនបានសាកល្បងប៉ុន្តែមិនជោគជ័យនោះទេ។ ចំណាយពេលពីរឬបីនាទីជារៀងរាល់ថ្ងៃនៅកន្លែងដ៏ស្ងាត់ស្ងៀមនឹងបំភ្លេចរឿងអ្វីនៅជុំវិញខ្លួនឯង។ កុំមើលងាយឲ្យសោះ វាជួយនឹងខួរក្បាលរបស់អ្នក។ ២) ជម្នះ«ភាពមិនអាចទៅរួច»៖ អ្នកច្បាស់ជាមានរឿងជាច្រើនដែលអ្នកចង់ធ្វើ។ ប៉ុន្តែអ្នកមិនបានធ្វើវាទេដោយសារតែភាពភ័យខ្លាចរបស់អ្នក។ ការជម្នះកិច្ចការដែលអ្នកគិតថា មិនអាចទៅរួចនឹងជួយអ្នកសប្បាយរីករាយក្រោយអ្នកសម្រេចវា។ ៣) ងើបពីព្រលឹម៖ វាប្រហែលជាមិនមែនអ្វីដែលអ្នកចង់បានទេពីព្រោះមនុស្សជាច្រើនចូលចិត្តគេងយូរ។ ប៉ុន្តែ ការងើបពីព្រលឹមពិតជាសាកសម។ អ្នកអាចសម្រេចកិច្ចការបានច្រើនជាងមុន។ ៤) និយាយជាសាធារណៈ៖ ប្រសិនអ្នកជាមនុស្សដែលខ្លាចការនិយាយ វាប្រហែលជាកិច្ចការដ៏លំបាកមួយសម្រាប់អ្នក។ ការនិយាយជាសាធារណៈនឹងជួយឲ្យជំនឿចិត្តរបស់អ្នកខ្ពស់ជាងមុន។ ៥) និយាយថា«ទេ»៖ នៅក្នុងជីវិត មានពេលខ្លះយើងត្រូវបដិសេធខ្លះអ៊ីចឹងហើយ។ ការនិយាយ«ទេ»នឹងជួយសន្សំពេលវេលានឹងថាមពលជាច្រើន។ មុននឹងយល់ព្រម អ្នកត្រូវប្រាកដថាអ្នកមានពេលគ្រប់គ្រាន់ ហើយអាចធ្វើបាន៕ ប្រែសម្រួល៖ អឹុងមុយយូ ប្រភព៖ www.lifehack.org
X
5s