ងាយ​ៗ! គ្រាន់​តែ​អនុវត្ត​ចំណុច​ទាំង​ ៣ នេះ ក៏អាចជួយឲ្យជីវិត​របស់​អ្នក​​រីករាយ​បាន​ដែរ​



ជារួមទៅ គោលបំណងនៃការរស់នៅរបស់យើងម្នាក់ៗគឺសុទ្ធតែចង់បានសុភមង្គល និងភាពរីករាយ។ តើអ្នកគួរធ្វើដូចម្តេចទៅ? ខាងក្រោមនេះជាគន្លឹះដែលអ្នកអាចទទួលយកបាន ៖ ១)រំលឹកដល់ភាពរីករាយរបស់អ្នក៖ សម្រាប់មនុស្សមួយចំនួន រឿងនឹងមនុស្សដែលពួកគេស្គាល់គឺជាផ្នែកធំមួយដែលជួយឲ្យពួកគេមានភាពរីករាយក្នុងជីវិត។ ការរំលឹកខ្លួនឯងថាអ្នកមានមនុស្សសំខាន់ៗក្នុងឆាកជីវិតក៏ធ្វើឲ្យអ្នកសប្បាយចិត្តបានដែរ។ ២) ផ្តោតទៅលើក្តីសុបិនរបស់អ្នក៖ មនុស្សកើតទុក្ខដោយសារតែពួកគេឈប់ខ្វាយខ្វល់នឹងក្តីសុបិនរបស់ពួកគេ។ ការដឹងថាអ្នកអាចសម្រេចរាល់ក្តីសុបិនបានក៏ធ្វើឲ្យជីវិតរបស់អ្នកមានន័យដែរ។ ជប់លៀងរាល់ពេលដែលអ្នកជោគជ័យមិនថាតូចឬធំ។ ៣) ចំណាយពេលជាមួយមនុស្សដែលធ្វើឲ្យអ្នកសប្បាយចិត្ត៖ មនុស្សដែលអ្នករាប់អានមានឥទ្ធិពលយ៉ាងខ្លាំងទៅអារម្មណ៍របស់អ្នក។ ការរាប់អានមនុស្សវិជ្ជមានមិនត្រឹមតែជួយអ្នកឲ្យមានកម្លាំងចិត្តក្នុងការសម្រេចកិច្ចការអ្វីមួយ ប៉ុន្តែពួកគេថែមទាំងជួយអ្នកគេចចេញពីភាពអវិជ្ជមាន៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s