​​​តិកនិក​​​៣​យ៉ាង​ ​ដើម្បី​រៀន​ភាសា​បរទេស​ឲ្យ​ឆាប់​ចេះ​ ទោះ​បី​ជា​រវល់​ខ្លាំង​​ក្ដី​​



ក្នុងសម័យមួយដែលពិភពលោកវិវត្តទៅមុខយ៉ាងជឿនលឿននេះ បច្ចេកវិទ្យាបានផ្ដល់ភាពងាយស្រួលដល់អ្នកដែលចង់អភិវឌ្ឍជំនាញភាសាថ្មីៗសម្រាប់ប្រើការក្នុងជីវិតដោយ មិនចាំបាច់រៀនតាមរបៀបសម័យមុននោះទេ។ ជាមួយនឹងវិធីសាស្ត្រ៣យ៉ាងខាងក្រោមនេះ អ្នកអាចមានភាពសប្បាយរីករាយក្នុងការរៀនភាសាថ្មីៗបើទោះជាអ្នករវល់បែបណាក៏ដោយ។ ១) រៀនពាក្យថ្មីៗជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ឲ្យមានមួយ៖ ទោះជារវល់ខ្លាំងយ៉ាងណាក៏ដោយ អ្នកណាក៏អាចឆ្លៀតពេលរៀនពាក្យមួយថ្មី ក្នុងពេលសម្រាកមួយភ្លែតៗរបស់ពួកគេបានដែរ។ តាមការស្រាវជ្រាវមួយបានបង្ហាញថា បើសិនជាអ្នករៀនពាក្យដែលគេតែងប្រើប្រាស់ជាញឹកញាប់ក្នុងភាសាពួកគេចំនួន១០០០ពាក្យ អ្នកនឹងអាចទម្លាប់ខ្លួនបាន៨៥%ជាមួយភាសានិយាយរបស់ពួកគេ។ ដូចគ្នាដែរ ព្រមជាមួយការហ្វឹកហាត់និងដុសខាត់ជាប្រចាំ បើអ្នករៀនពាក្យថ្មីៗជារៀងរាល់ថ្ងៃ អ្នកនឹងអាចអភិវឌ្ឍភាសានិយាយបាន៨៥%ក្នុងរយៈពេលត្រឹមតែ១០០ថ្ងៃប៉ុណ្ណោះ។ ២) ការមើលខ្សែភាពយន្តតាមonline៖ អ្នកអាចរីករាយរៀនសូត្រភាសាដែលជាគោលដៅរៀនរបស់អ្នកបានតាមរយៈការមើលខ្សែភាពយន្តតាមonlineដូចជាNetflix ឬChill ជាដើម។ បើនៅក្នុងភាពយន្តណាមួយមិនមាននិយាយភាសាគោលដៅរបស់អ្នកទេ អ្នកអាចហ្វឹកហាត់ភាសានោះតាមsubtitleសិនក៏បាន។ ៣) ទាញយកប្រយោជន៍ពីបណ្ដាញសង្គមសម្រាប់អភិវឌ្ឍភាសាគោលដៅអ្នក៖ ដូចដែលពួកយើងម្នាក់ៗចំណាយពេលជាច្រើនលើបណ្ដាញសង្គម ពួកយើងក៏អាចទាញយកប្រយោជន៍ពីវាដោយអភិវឌ្ឍទៅលើជំនាញសរសេររួចចែករំលែក ចូលក្នុងបណ្ដាញសង្គមទាំងនោះបាន៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.lifehack.org
X
5s