តើមានទម្លាប់អ្វីខ្លះ ធ្វើឲ្យអ្នកក្លាយជាមនុស្ស ទទួលបានទាក់ទាញពីមនុស្សជុំវិញខ្លួន?
វាមានផ្លូវជាច្រើនដែលអ្នកអាចកែច្នៃខ្លួនឯង ឲ្យមើលទៅកាន់តែទាក់ទាញ និងគួរឲ្យស្រឡាញ់ជាងពេលមុន។ វាមិនមែនមានតែការតុបតែងខ្លួនឲ្យមើលទៅស្អាតបាតនោះទេ តែវាគួបផ្សំ នឹងការដែលអ្នកចេះគោរពស្រឡាញ់ និងមានភាពក្លាហានចំពោះខ្លួនឯង។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) ត្រូវចេះទាក់ទងជាមួយអ្នកដទៃ៖ ដើម្បីឲ្យអ្នកក្លាយជាមនុស្សដែលគេចូលចិត្ត អ្នកគួរធ្វើឲ្យខ្លួនឯងទាក់ទាញគេជាមុនសិន។ ការចេះទាក់ទងអ្នកដទៃ ការចេះយកចិត្តទុកដាក់ ចេះសួរនាំ និងឧស្សាហ៍ សួរនាំពីពួកគេ នោះពួកគេនឹងមានអារម្មណ៍ថា អ្នកជាមនុស្សដែលគួរឲ្យរាប់អាន។
២) គិតពីអ្វីក្នុងពេលបច្ចុប្បន្ន៖ បើមនុស្សម្នាក់ៗតែងមានគំនិតគិតតែពីពេលបច្ចុប្បន្នពួកគេនឹងមិន ពិបាក ហើយខ្វាយខ្វល់ច្រើនទេ ហើយការងារអ្វីក៏ពួកគេសម្រេចបានដែរ។ អ្នកដែលគ្មានភាពភ័យខ្លាច មើលទៅពិតជាគួរឲ្យចង់រាប់អានណាស់ ហេតុនេះ បើអ្នកតែងគិតពីពេលបច្ចុប្បន្នតែមួយមុខគត់ អ្នកនឹងមានគេចាប់អារម្មណ៍ចង់រាប់អាននិងដើរជាមួយច្រើន ព្រោះអ្នកជាមនុស្សមិនចេះភ័យខ្លាច ។
៣) យល់ពីតម្លៃខ្លួនឯង៖ ត្រូវដឹងឱ្យច្បាស់ថា តម្លៃអ្នកជាអ្វី។ ដឹងថាអ្នកធ្វើអ្វីខ្លះដែលមានប្រយោជន៍ហើយអ្នកដទៃ គោរព ហើយត្រូវធ្វើអ្វីក៏ដោយកុំឲ្យបាត់បង់តម្លៃរបស់ខ្លួនឲ្យសោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com