វិធី​​៤​ យ៉ាង​ដើម្បី​បង្កើត​ក្រុម​មួយ​ដែល​ជោគជ័យ​នៅ​កន្លែង​ការងារ​!​



ក្នុងនាមជាអ្នកដឹកនាំ អ្នកប្រាកដជាចង់បានក្រុមមួយដែលអាចនាំក្រុមទាំងមួយឆ្ពោះទៅរកភាពជោគជ័យ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលជួយអ្នកឲ្យមានក្រុមមួយដែលល្អ៖

១) ដឹកនាំដោយផ្តល់ឧទាហរណ៍៖ ការជឿជាក់ឬទំនុកចិត្ត គឺសំខាន់ខ្លាំងណាស់ដើម្បីមានក្រុមមួយដែលជិតស្និទ្ធ និងធ្វើការជាមួយគ្នាបានល្អ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវប្រាកដថាអ្នកបង្កើតឬបង្កើនទំនុកចិត្តនៅក្នុងក្រុម។

២) ជំរុញឲ្យមានការនិយាយផ្ទាល់មុខ៖ យើងរស់នៅក្នុងសង្គមមួយដែលគួរតែមានការនិយាយផ្ទាល់។ ប៉ុន្តែដោយសារតែបច្ចេកវិទ្យា មនុស្សបែជាជ្រើសរើសការផ្ញើសារទៅវិញ។ ប៉ុន្តែដើម្បីមានក្រុមមួយដែលខ្លាំង អ្នកត្រូវជំរុញឲ្យមានការទំនាក់ទំនងដោយផ្ទាល់រវាងបុគ្គល និងបុគ្គល ព្រោះវាបង្ហាញពីភាពជិតស្និទ្ធ ដែលធ្វើឱ្យក្រុមកាន់តែស្អិតល្មួត។

៣) បរិយាកាសល្អ៖ អ្នកចង់ឲ្យក្រុមឬបុគ្គលិករបស់អ្នករីករាយនិងទៅធ្វើការជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ វាមានសារៈសំខាន់ដែលអ្នករៀបចំកន្លែងការងារមួយដែលល្អ។ ដើម្បីមានក្រុមមួយដែលជោគជ័យអ្នកត្រូវមានក្រុមមួយដែលសប្បាយជាមុនសិន។

៤) អង្គុយស្រួល៖ បុគ្គលខ្លះត្រូវអង្គុយរយៈពេលយូរ។ ដូច្នេះហើយក្នុងនាមជាមេ អ្នកគួរតែជំរុញបុគ្គលឲ្យមានទម្លាប់ល្អឬពិសាអាហារល្អៗ។ អ្នកក៏អាចអនុញ្ញាតបុគ្គលអ្នកដើរកម្សាន្តតិចតួចផងដែរ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s