រឿងទាំងនេះនឹងកើតឡើង នៅពេលដែលអ្នកចាប់ផ្តើមចូលចិត្តនៅម្នាក់ឯង
មនុស្សមួយចំនួនគិតថាការនៅម្នាក់ឯងគឺជារឿងអាក្រក់។ វាប្រៀបបានដូចជាអ្នកត្រូវបានគេបោះបង់ចោលឬមិនត្រូវការ។ ប៉ុន្តែការពិតមិនមែនអ៊ីចឹងនោះទេ។ ខាងក្រោមនេះគឺជារឿងដែលនឹងកើតឡើងនៅពេលដែលអ្នកចាប់ផ្តើមចូលចិត្តនៅម្នាក់ឯង៖
១) អ្នកអាចនឹងបង្កើនថាមពលឡើងវិញ៖ ភាគច្រើន នៅពេលដែលអ្នកនៅជាមួយអ្នកដទៃ អ្នកចំណាយថាមពលច្រើន។ អ្នកព្យាយាមធ្វើឲ្យអ្នកដទៃសប្បាយចិត្ត។ អ្នកអាចនឹងហត់ផ្លូវចិត្តនៅពេលអ្នកព្យាយាមទំនាក់ទំនងនឹងអ្នកដទៃ។
២) អ្នកមានពេលគិតច្រើនជាងមុន៖ ជីវិតអ្នកគឺដើរល្បឿនណាស់។ ដូច្នេះហើយ វាអាចជារឿងល្អដែលអ្នកនៅម្នាក់ឯងហើយមានពេលគិតបានច្រើនជាងមុន។ ការនៅម្នាក់ឯងគឺផ្តល់ឱកាសដ៏ល្អឥតខ្ចោះសម្រាប់ការគិត។
៣) អ្នកអាចយល់ពីខ្លួនឯង៖ ម្តងទៀត នៅពេលដែលអ្នកនៅជាមួយមនុស្សដទៃ អ្នកព្យាយាមទាញពីចិត្តរបស់អ្នកដទៃ។ នៅពេលដែលអ្នកចាប់ផ្តើមនៅម្នាក់ឯង អ្នកអាចនឹងស្វែងយល់ខ្លួនឯងបានច្រើនជាងមុន។ អ្នកនឹងយល់តើអ្វីដែលធ្វើអ្នកសប្បាយចិត្តនិងអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត។
៤) ធ្វើអ្វីដែលអ្នកចូលចិត្ត៖ នៅពេលដែលអ្នកនៅជាក្រុម អ្នកក៏ត្រូវគិតពីចំណង់ចំនូលចិត្តរបស់អ្នកដែរ។ ដូច្នេះហើយ ប្រសិនជាអ្នកនៅម្នាក់ឯង ការសម្រេចចិត្តនឹងមានភាពងាយស្រួលច្រើន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org