វិធី​ងាយ​ៗ​ដែល​អ្ន​កជួយ​សន្សំ​លុយបាន​ យ៉ាងមានប្រសិទ្ធភាព​



ជីវិតមិនមែនចេះតែដើរតាមគម្រោងរហូតនោះទេ។ ដូច្នេះហើយ អ្នកត្រូវត្រៀមខ្លួនសម្រាប់ពេលមានអាសន្ន។ ការសន្សំលុយពិតជាមានប្រយោជន៍សម្រាប់ជីវិត។ តើអ្នកត្រូវធ្វើដូចម្តេច? ១) ចាប់ផ្តើមសន្សំលុយខ្នាតតូច៖ អ្នកជំនាញផ្នែកលុយតែងតែណែនាំឲ្យសន្សំ១០%ឬ១៥%នៃលុយដែលអ្នករកបាននិងមានលុយត្រៀមទុករយៈពេល២ទៅ៣ខែសម្រាប់ពេលអាសន្ន។ ប្រសិនជាមិនទាន់មានទម្លាប់សន្សំលុយទេ អ្នកអាចចាប់ផ្តើមតាមលទ្ធភាពដែលអ្នកអាចធ្វើបាន។ ២) សន្សំលុយដែលអ្នកពិបាកដក៖ ប្រសិនជាអ្នកមានបញ្ហាសន្សំលុយ អ្នកអាចដាក់លុយនៅធនាគារនៅពេលដែលអ្នកបើកលុយ។ ការដែលពិបាកដកលុយក៏អាចជួយកាត់បន្ថយការចំណាយបានដែរ។ ៣) សន្សំលុយជាក្រុម៖ អ្នកសន្សំលុយជាក្រុមបាន។ ការសន្សំលុយជាក្រុមនឹងជួយលើកទឹកចិត្តឲ្យសន្សំបន្ថែមនិងជួយអ្នកមិនឲ្យចំណាយរាល់ពេលអ្នកចង់ដក។ ដូច្នេះហើយ អ្នកគួររកមនុស្សដែលចង់សន្សំលុយដូចគ្នា។ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s