​អនុវត្ត​វិធី​៣​យ៉ាង​នេះ ​​នៅ​ពេល​សាង​កំហុស​ ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើង​វិញ​



កំហុសគឺជាអ្វីដែលធ្វើឲ្យអ្នកស្តាយ ក្រោយបន្ទាប់ពីបានធ្វើហើយ។ យើងអង្គុយយំគិតហេតុអ្វីបានជាយើងប្រព្រឹត្តកំហុសមួយហ្នឹង។ តែយ៉ាងណាក៏ដោយ ការស្តាយក្រោយ នឹងមិនជួយអ្វីដល់អ្នកនោះទេ។ ប៉ុន្តែ កំហុសមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ។ តើអ្នកអាចធ្វើអ្វីបានក្រោយប្រព្រឹត្តកំហុស? ១) គិតថាហេតុអ្វីបានជាអ្នកប្រព្រឹត្ត៖ ប្រសិនជាអ្នកប្រព្រឹត្តកំហុសហើយ កុំទៅអង្គុយកើតទុក្ខអី។ វាគ្មានប្រយោជន៍នោះទេ។ ទន្ទឹមនឹងនេះ អ្នកគួរតែគិតហេតុអ្វីបានជាអ្នកប្រព្រឹត្តកំហុសនេះ។ ហើយប្រាកដថាអ្នកនឹងមិន ប្រព្រឹត្តវាម្តងទៀតទេ។ ២) សម្រាក៖ កំហុសគឺជៀសមិនផុតនោះទេ។ នរណាម្នាក់ក៏ប្រព្រឹត្តកំហុសដែរ។ មានពេលខ្លះ អ្នកមិនត្រូវកើតទុក្ខតែមួយមុខនោះទេ។ អ្នកគួរតែសម្រាកខ្លះ។ វាជាពេលវេលាមួយសម្រាប់ឲ្យអ្នកគិតតើអ្នកគួរធ្វើអ្វីបន្ទាន់ទៀត។ ៣) បំភ្លេចហើយបន្តដំណើរទៅមុខ៖ អ្នកមិនមែនកែប្រែកំហុសបាននោះទេ។ ដូច្នេះហើយ អ្នកគួរតែផ្តោតអារម្មណ៍ទៅកិច្ចការបន្ទាន់។ អ្វីដែលអ្នកត្រូវប្រាកដគឺអ្នករីកចម្រើនជាងពីមុន៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s