ប្ដីប្រពន្ធដែលមានអាយុស្របាគ្នា ភាគច្រើនមិនងាយលែងលះគ្នាឡើយ
បើដៃគូរបស់អ្នកនឹងអ្នកកាន់តែមានអាយុស្របាៗគ្នា ឱកាសនៃការលែងលះគ្នាក៏កាន់តែមានតិច។ នេះ បើយោងតាមការបង្ហាញរបស់គេហទំព័រ theatlantic.com ។
ប្ដីប្រពន្ធណដែលមានអាយុលើសគ្នា១ឆ្នាំ អត្រាលែងលះគ្នាគឺមានត្រឹមតែ៣ភាគរយប៉ុណ្ណោះ ហើយ អាយុលើសគ្នា៥ឆ្នាំ អត្រាលែងលះមានដល់១៨ភាគរយ ហើយបើអាយុលើសគ្នារហូតដល់ទៅ១០ឆ្នាំ អត្រាលែងលះនឹកស្មានមិនដល់គឺមានរហូតដល់ទៅ ៣៩ ភាគរយ។
មូលហេតុដែលមានប្ដីប្រពន្ធ អាយុលើសគ្នាច្រើនបណ្ដាលឲ្យអត្រាលែងលះខ្ពស់ គឺដោយសារតែ បទពិសោធន៍រស់នៅខុសគ្នា ជំនឿ ការគិត គឺផ្ទុយស្រឡះពីគ្នា ដែលជាហេតុនាំឲ្យមានការបែកបាក់គ្រួសារ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ theatlantic.com