ស្អប់ការងាររបស់អ្នកមែនទេ? ទាំងនេះសុទ្ធតែជាបញ្ហាដែលតែងកើតឡើងនៅកន្លែងការងារ
តើអ្នកងើបរាល់ថ្ងៃបន់ឲ្យតែដល់ថ្ងៃសុក្រមែនទេ? អ្នកមិនស្រឡាញ់ការងាររបស់អ្នកសោះ តែអ្នកត្រូវការលុយ ដូច្នេះហើយមិនទាន់រកការងារថ្មី។ ប្រសិនជាអ្នកស្អប់ការងាររបស់អ្នក នោះមិនមែនមានតែអ្នកម្នាក់នោះទេ។ ខាងក្រោមនេះសុទ្ធតែបុគ្គលភាគច្រើនជួបប្រទះដូចគ្នា៖
១) លុយមិនស្មើគ្នា៖ អ្នកប្រហែលធ្លាប់អានព័ត៌មានដែលបុគ្គលិកធ្វើបាតុកម្មហើយ ព្រោះពួកគេយល់ថាពួកគេទទួលបានកម្រៃដែលពួកគេមិនសមនឹងទទួល។ វាអាចបណ្ដាលមកពីមេដឹកនាំផងដែរ។
២) អ្នកធ្វើការងារខុសពីបុគ្គលដទៃ៖ ការងារជាក្រុមគឺជៀសមិនផុតនោះទេក្នុងក្រុមហ៊ុន។ ប្រសិនជាអ្នកទទួលកម្រៃស្នើគ្នា តែអ្នកតែងតែចេញយឺត ខណៈបុគ្គលដទៃទៀតចេញមុនម៉ោងរហូត នោះវាអយុត្តិធម៌ណាស់។
៣) គ្មានពេលសម្រាកសោះ៖ តើពេលណាដែលអ្នកបានសម្រាក? ទោះបីជាការងារសំខាន់ណាក៏ដោយ តែខ្លួនប្រាណរបស់អ្នកក៏ត្រូវការពេលសម្រាកផងដែរ។ បុគ្គលជាច្រើនមិនបានសម្រាកទាល់តែសោះនៅថ្ងៃបុណ្យទាន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.cheatsheeet.com