នារី​ៗ​នឹង​ធ្វើ​ចំណុច​ទាំង​នេះ ​ប្រសិន​វា​ជា​​ស្នេហ៍​ពិត ​​



នារីៗច្រើនតែប្រើអារម្មណ៍ផ្ទាល់ខ្លួន។ ប៉ុន្តែ ពួកគេពេលខ្លះក៏មិនចង់បញ្ចេញមកខាងក្រៅផងដែរ។ ឯបុរសវិញគិតថាខ្លួនឯងត្រូវទាញពីចិត្តមនុស្សស្រីជានិច្ច។ ប៉ុន្តែប្រសិនវាជាស្នេហ៍ពិត សញ្ញានោះចេញមក៖ ១)មិនលេងច្រើនជាមូយបុរសដទៃ៖ ទោះបីជាមនុស្សស្រីមានស្នេហា ពេលខ្លះគាត់ក៏នៅចេញក្រៅជាមូយអ្នកផ្សេងផងដែរ។ ប្រសិននៅពេលដែលនារីស្រឡាញ់នរណាម្នាក់ហើយ គាត់នឹងរក្សាគម្លាតជាមួយអ្នកផ្សេង។ ២) ស្មោះត្រង់៖ នៅពេលនារីស្ថិតនៅស្នេហ៍ពិត អ្នកទាំងពីរប្រៀបបានតែមួយអ៊ីចឹង។ នារីនឹងឈប់ប្រើពាក្យអូនឬបងតែ«យើង»ជំនួសវិញ។ ឧទាហរណ៍៖«យើងទៅញាំបាយ។» ៣) បង្កើតគម្រោងទាំងពីរនាក់៖ នាងនឹងចាប់ផ្តើមបង្កើតគម្រោងដែលអ្នកទាំងពីរអាចធ្វើរួមគ្នាបាន។ ឧទាហរណ៍ថា៖នាងមិនចង់ទៅដើរលេងម្នាក់ឯងនោះទេ តែនាងចង់ឲ្យអ្នកទៅជាមួយដែរ។ ៤) កាដូ៖ ជាធម្មតា នាងមិនឲ្យកាដូទៅអ្នកដទៃនោះទេ។ នាងចំណាយពេលគិតនិងទាយនូវអ្វីដែលអ្នកចង់បាន។ នាងកត់សម្គាល់នូវអ្វីដែលអ្នកចង់បាន។ ៥) គិតពីអ្នកជានិច្ច៖ នាងមិនមែនបញ្ឈប់ការគិតពីអ្នក។ នាងចង់ចំណាយពេលជាច្រើននៅក្បែរអ្នក។ ដូច្នេះហើយនាងនឹងឧស្សាហរណ័ផ្ញើសារទៅអ្នក៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.powerofpositivity.com
X
5s