តើ​អ្នក​ចង់​ដឹង​ទេ​ថា មុន​ការ​ចាក​ចេញ​ពី​សេតវិមាន តើ​​ប្រធានាធិបតី អាមេរិក​តាក់តែង​សៀវភៅ​អ្វី​ខ្លះ​?​



ប្រធានាធិបតីអាមេរិកជាច្រើនត្រូវបានដឹងថា ជាបុគ្គលដែលមានចំណេះដឹងខ្ពស់ មិនត្រឹមតែរឿងនយោបាយនិងច្បាប់ប៉ុណ្ណោះទេ ថែមទាំងសរសេរចេញជាសៀវភៅ អប់រំ ដល់ប្រជាជនអាមេរិកទៀតផង។ តើមានសៀវភៅសំខាន់ៗអ្វីខ្លះទៅ? ១) Through the Brazilian Wilderness ៖ សៀវភៅនេះត្រូវបានសរសេរឡើងដោយប្រធានាធិបតី លោក Theodore Roosevelt ហើយក្នុងនោះបង្ហាញពីការស្រាវជ្រាវរបស់លោក នៅតំបន់ព្រៃអាម៉ាហ្សូន នៃអាមេរិកភាគខាងត្បូង។

through-the-brazilian-wilderness-by-theodore-roosevelt

២) Decision Points ៖ សៀវភៅនេះត្រូវបានសរសេរឡើងដោយប្រធានាធិបតីអាមេរិកទី ៤៣ លោក George W.Bush ដែលក្នុងសៀវភៅនោះគឺពោរពេញទៅដោយគំនិតដឹកនាំរបស់លោក ជាមួយនឹងការឈ្លានពានរបស់ប្រទេស អាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់។

decision-points-by-george-w-bush

៣) Back to Work ៖ សៀវភៅនេះបានតាក់តែងឡើងដោយប្រធានាធិបតី លោក Bill Clinton ហើយវាសរសេរអំពី ការងារដែលលោកត្រូវតែធ្វើដើម្បីឲ្យកំណើនសេដ្ឋកិច្ចអាមេរិក រីកចម្រើនក្នុងសម័យកាលលោកដឹកនាំ។

back-to-work-by-bill-clinton

៤) Giving ៖ សៀវភៅនេះបានតាក់តែងដដែល ដោយលោក ប្រធានាធិបតី Bill Clinton ដែលលោកបានបោះពុម្ពសៀវភៅនេះឡើងជាសាធារណៈ ក្នុងឆ្នាំ២០០៧ ហើយសៀវភៅនេះគឺចង់ ផ្ដល់ជាគំនិតដោះស្រាយបញ្ហានានា ដែលកើតមានលើសកលលោក។giving-by-bill-clinton ៥) A World Transformed ៖ សៀវភៅនេះបានតាក់តែង ដោយលោក ប្រធានាធិបតី George Bush ដែលក្នុងនោះលោកបានសរសេរអំពី ភាពលំបាកលំបិនជាច្រើនដែលលោកបានជួបប្រទះកំឡុងពេលលោកជាប្រធានាធិបតី។

a-world-transformed-by-george-bush-and-brent-scowcroft

៦) An American Life ៖ សរសេរឡើងដោយលោក Ronald Reagan ហើយវានិយាយអំពី ការដឹកនាំរបស់លោក ក្នុងពេលសង្គ្រាមត្រជាក់ជាមួយនឹងសហភាពសូវៀត។

an-american-life-by-ronald-reagan

៧) The Reagan Diaries ៖ លោក Ronald Reagan ក៏បានសរសេរសៀវភៅនេះមួយទៀតដែរ ដែលក្នុងនោះបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃ របស់លោក រួមទាំងចំណង់ចំណូលចិត្ត និងអត្តចរិតលោកផងដែរ។

the-reagan-diaries-by-ronald-reagan

៨) An Hour Daylight ៖ វាជាសៀវភៅសរសេរឡើងដោយ ប្រធានាធិបតី Jimmy Carter ហើយសរសេរឡើងពីស្ថានភាពជីវិតលោក ពីក្មេងក្នុងសម័យកាល Georgia ។

an-hour-before-daylight-by-jimmy-carter

៩) A Call to Action : Women, Religion, Violence, and Power ៖ សៀវភៅនេះសរសេរដោយលោក Jimmy Carter ដដែល ដែលវាបង្ហាញពី ការជិះជាន់ស្ដី្រ មើលងាយពូជសាសន៍ និងការប្រើអំពើហិង្សាដោយគ្មានមូលហេតុនៅសហរដ្ឋអាមេរិក ៕

a-call-to-action-women-religion-violence-and-power-by-jimmy-carter

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.businessinsider.com
X
5s