វិធី​ ៤យ៉ាង​ងាយៗ​​ជួយ​​បំបាត់​ស្ត្រេសអ័រម៉ូន​ចេញ​ពី​រាង​កាយ​របស់​អ្នក​



វិធីងាយៗនេះ គឺដើម្បីកម្ចាត់អ័រម៉ូនឆ្លើយតបទៅនឹងភាពភ័យខ្លាច ស្ត្រេស និងក្តីបារម្ភ។

១) ចាប់ផ្តើមហាត់ប្រាណ៖ ការហាត់ប្រាណជួយកាត់បន្ថយអត្រាអ័រម៉ូននៅក្នុងខ្លួនរបស់អ្នក។ នៅពេលអ្នកធ្វើលំហាត់ប្រាណ ខ្លួនប្រាណរបស់អ្នកបញ្ចេញ Endorphins។ Endorphinsជួយសម្រួលអារម្មណ៍នឹងធ្វើឲ្យអ្នកសប្បាយចិត្ត។ នៅពេលអ្នកមានអារម្មណ៍រីករាយ ភាពស្រ្តេសក៏វាបាត់ទៅតាមហ្នឹងផងដែរ។

២) អនុវត្តការតាំងសមាធិ៖ ការតាំងសមាធិ គឺជាយុទ្ធសាស្ត្រមួយដែលជួយកាត់បន្ថយកម្រិតអ័រម៉ូន។ ការតាំងសមាធិក៏ជួយអ្នកឲ្យស្វែងយល់ពីខ្លួនឯងឲ្យកាន់តែខ្លាំងនិងដឹងតើអ្វីធ្វើឲ្យអ្នកសប្បាយចិត្តនិងមិនសប្បាយចិត្ត។

៣) ស្តាប់ចម្រៀង៖ តាមការសិក្សា បានបង្ហាញឲ្យឃើញថា ការស្តាប់ចម្រៀងគឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរាងកាយ។ ការស្តាប់ចម្រៀងលំហែកាយក៏ជួយកាន់បន្ថយកម្រិតអ័រម៉ូនបានផងដែរ។

៤) ញ៉ាំអាហារផាសុកភាព៖ អ្នកគួរតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិស្ករ ជាតិកាហ្វេអ៊ីនដែលវាធ្វើឲ្យអ្នកមានស្ត្រេសកាន់តែខ្លាំង។ ទន្ទឹងនឹងនេះ អ្នកគួរតែពិសាអាហារដែលមានពណ៌បៃតងឲ្យបានច្រើន៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.lifehack.org

X
5s