ចង់ទាក់ចិត្តមនុស្សដែលស្រលាញ់អ្នកឲ្យមកក្បែរខ្លួនកាន់តែឆាប់ កុំភ្លេចសាកល្បងចំណុចទាំង៥នេះ
តើមនុស្សប្រភេទណាដែលអ្នកស្រឡាញ់និងត្រូវបានជំរុញទឹកចិត្ត? វាអាចជា ម៉ាក់ ប៉ា បងប្អូននិងមនុស្សដែលមិនមែនជាសាច់ញាតិរបស់អ្នក។ តើអ្នកធ្លាប់គិតដែរទេថាអ្នកមានអ្វីចំណុចសម្រាប់ការទាក់ទាញដែរ? ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចទាក់ទាញបាន៖
១) ធ្វើធម្មតា៖ គ្មានអ្វីដែលពិសេសជាងមនុស្សពេញចិត្តនូវអ្វីដែលពួកគេមាននោះទេ។ ទាក់ទាញមនុស្សដោយខ្លួនអ្នកពិត។ កុំខ្លាចពីខ្លួនឯង។ មនុស្សនឹងគោរពនឹងស្រឡាញ់អ្នកជាងមុន។ ចងចាំថា អ្នកជាមនុស្សល្អ និង ពិសេស ដូច្នេះមិនចេះបាច់ប្រឹងធ្វើខ្លួនឲ្យទៅជាមនុស្សផ្សេងទៀត ដើម្បីធ្វើឲ្យអ្នកដទៃសប្បាយចិត្តនោះទេ។
២) ស្មោះត្រង់៖ ទោះបីជាពេលខ្លះការនិយាយការពិតមានការលំបាក អ្នកក៏ត្រូវបង្ហាញពីភាពស្មោះត្រង់ដែរ។ ទោះបីជាមានមនុស្សដែលជំទាស់នឹងអ្នក មនុស្សដែលល្អនឹងគោរពអ្នកនូវភាពស្មោះត្រង់ដែលអ្នកមាន។
៣) កំប្លែង៖ ជីវិតមានពេលខ្លះគឺស្មុគស្មាញណាស់។ ដូច្នេះហើយការចេះកំប្លែងក៏ជាចំណុចមួយដែលអ្នកអាចទាក់ទាញអ្នកដទៃផងដែរ។ នៅពេលដែលអ្នកធ្វើឲ្យអ្នកដទៃសើច ពិភពលោកគេនិងអ្នកក៏ផ្លាស់ប្តូរផងដែរ។
៤) កុំអាត្មានិយម៖ វាមិនមែនជារឿងងាយស្រួលនិងរកមនុស្សដែលមិនមែនភាពអាត្មានិយមនោះទេ។ មនុស្សដែលគ្មានការអាត្មានិយមនឹងទទួលបានការគោរពនិងការស្រឡាញ់ពីមនុស្សដែលនៅជុំវិញ។
៥) ចេះជួយអ្នកដទៃ៖ ប្រសិនជាអ្នកពឹងគេហើយគេមិនជួយអ្នក តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចទៅ? មនុស្សដែលចេះជួយអ្នកដទៃគឺជាអត្តចរិតដ៏ពិបាករកបាននៅក្នុងពិភពលោកនេះ។ ជួយតាមអ្វី ដែលអ្នកអាចធ្វើបាន៕
ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.lifehack.org