សញ្ញា​​សំខាន់ៗ​៥​យ៉ាង​ប្រាប់​ច្បាស់​ថា ​​​គេ​មិន​«ស្រលាញ់​អ្នក​ពិត»​ឡើយ​



អ្នកប្រហែលជាមើលឃើញគេអស្ចារ្យណាស់ប៉ុន្មានថ្ងៃមុនហើយអ្វីៗគឺល្អមែនទែន។ ប៉ុន្តែ អារម្មណ៍របស់អ្នកអាចនឹងប្រាប់អ្នកថាវាគ្រាន់ជាទង្វើបំភាន់ភ្នែកតែប៉ុណ្ណោះ។ ខាងក្រោមនេះជាសញ្ញាដែលអ្នកអាចកត់សម្គាល់បាន៖

១) គេមិនយល់ពីអ្នកទេ៖ តើអ្នកនឹងអាចមានទំនាក់ទំនងពិសេសមួយយ៉ាងដូចម្តេច ប្រសិនជាដៃគូរបស់អ្នកមិនយល់ពីអ្នកផង? ការដឹងចិត្តគ្នាបញ្ជាក់ថាអ្នកទាំងពីរមានទំនាក់ទំនងភ្ជាប់នឹងគ្នា។ ប៉ុន្តែ ប្រសិនជាគេមិនដឹងទេ នោះវាមិនមែនជាសញ្ញាដ៏ល្អនោះទេ។

២) គ្មានភាពជិតស្និទ្ធ៖ មានពេលខ្លះ យើងក៏ត្រូវការភាពជិតស្និទ្ធដែរ។ ដូច្នេះហើយ ប្រសិនជាអ្នកទាំងពីរមិនមានសូម្បីតែភាពជិតស្និទ្ធផង តើអ្នកមានអារម្មណ៍ជិតស្និទ្ធក្នុងខួរក្បាលយ៉ាងម្តេចទៅ?

៣) មិនដែលសរសើរអ្នកសោះ៖ យើងសុទ្ធតែចង់ឲ្យមនុស្សដែលយើងស្រឡាញ់សប្បាយចិត្ត តើមែនទេ? វិធីដ៏ល្អគឺសរសើរពួកគេ។ នោះបញ្ជាក់ថាពួកគេសំខាន់ក្នុងជីវិតអ្នកប៉ុណ្ណា។ ដូច្នេះហើយ ប្រសិនជាអ្នកមិនដែលទទួលបានការសរសើរទេ អ្នកត្រូវគិតម្តងទៀត។

៤) គ្មានការខំប្រឹង៖ គ្មានស្នេហាណាដើរបានល្អដោយម្ខាងនោះទេ។ ស្នេហាដ៏ល្អត្រូវការចូលរួមពីមនុស្សពីរម្នាក់។ អ្នកមិនដែលត្រូវបានណែនាំទៅកាន់គ្រួសារឬមិត្តភ័ក្តិរបស់គេជាដើម៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.lifehack.org

X
5s