អនុវត្តចំណុចទាំងនេះ ដើម្បីមានមិត្តល្អៗជុំវិញខ្លួន
នរណាម្នាក់ក៏ចង់រៀបអានមិត្តល្អដែរ។ ប៉ុន្តែជំហានដំបូងអ្នកត្រូវក្លាយជាមិត្តល្អមួយរូបសិន។ តើអ្នកអាចធ្វើអ្វីបានទៅដើម្បីក្លាយជាមិត្តល្អឬមិត្តជិតស្និទ្ធបាន?
១)គោរពខ្លួនឯង៖ រៀនពីរបៀបគោរពខ្លួនឯងជាមុនសិន។ ប្រសិនជាអ្នកមិនអាចគោរពខ្លួនឯងផង នោះអ្នកក៏មិនអាចគោរពអ្នកដទៃបានដែរ។ ស្វែងយល់ពីខ្លួនឯងតើអ្នកឲ្យតម្លៃទៅលើអ្វីនិងធ្វើតាមវា។ នៅក្បែរមនុស្សដែលគោរពនិងឲ្យតម្លៃអ្នក។
២) ធ្វើធម្មតា៖ ការធ្វើធម្មតានៅក្បេរមនុស្សគឺជាចំណែកមួយដែលធ្វើឲ្យអ្នកក្លាយជាមិត្តដ៏ល្អបាន។ អ្នកគឺនៅអ្វីដែលអ្នកមាន។ ការធ្វើពុតអាចនាំឲ្យមានរឿងទៅថ្ងៃក្រោយ។
៣) ជឿជាក់លើគ្នា៖ អ្នកប្រហែលជាគិតថាវាពិបាកនិងគិតថាអ្នកមិនអាចធ្វើឲ្យអ្នករបស់អ្នកសប្បាយចិត្តនោះទេ។ តាមការពិតទៅ អ្នកមិនចាំបាច់ធ្វើអ្វីច្រើនទេដើម្បីក្លាយជាមិត្តល្អ។អ្វីដែលអ្នកត្រូវធ្វើគឺអ្នកទាំងពីរត្រូវជឿជាក់លើគ្នា។
៤) ស្មោះត្រង់៖ អ្នកត្រូវស្មោះត្រង់នៅពេលដែលមិត្តរបស់អ្នកត្រូវការ។ ហើយអ្នកក៏ត្រូវឲ្យតម្លៃមិត្តរបស់អ្នកដែរប្រសិនជាពួកគេស្មោះត្រង់នឹងអ្នក។ ទោះបីជាមានការប្រកែកគ្នា អ្នកនឹងដោះស្រាយបញ្ហាប្រសិនជាអ្នកទាំងអស់គ្នាស្មោះត្រង់នឹងគ្នា។
ប្រែសម្រួល៖ អឹុងមុយយូ
ប្រភព៖ www.wikihow.com