ជំហាន​ ៣យ៉ាង​ដែល​អ្នក​អាច​គេច​វេស​​ពី​កិច្ចការ​មួយ​ចំនួន​បាន​



តើអ្នកមានបញ្ហាក្នុងការបដិសេធការសុំជំនួយពីអ្នកដទៃទេ? អ្នកធ្លាប់គិតថា ខ្លួនឯងប្ដេជ្ញាចិត្តខ្លាំងជួយអ្នកដទៃទេ? នាពេលបច្ចុប្បន្ន វាពិតជាមានការលំបាកក្នុងការរក្សាឱ្យបាននូវតុល្យភាពរវាងការងារ គ្រួសារ និងមិត្តភ័ក្ដិ។ វិធី ៣យ៉ាងខាងក្រោមនេះ នឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាដែលរៀបរាប់នេះបាន៖

១) ស្មោះត្រង់៖ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ភាពស្មោះត្រង់គឺពិតជាល្អណាស់។ ឧទាហរណ៍ថា៖«អ្នកត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីមួយ ប្រសិនជាអ្នកគ្មានពេលនោះទេ អ្នកគួរប្រាប់តាមត្រង់ ហើយផ្ដល់ហេតុផលសមរម្យតែម្ដងទៅ។ កុំព្យាយាមស្វែងរកលេសដាក់ខ្លួន ហើយភូតកុហកគេ។

២) រវល់៖ តាមការសិក្សារកឃើញថា មនុស្សយើងម្នាក់ៗសុទ្ធតែរវល់ណាស់។ អ្នកមានកិច្ចការជាច្រើនដែលត្រូវធ្វើជាប្រចាំថ្ងៃ។ ប្រសិនជាអ្នកគ្មានពេលនោះទេ អ្នកក៏អាចប្រាប់ពីកាលវិភាគរបស់អ្នកដល់អ្នកដទៃឲ្យគេបានដឹងផង។ ត្រូវចងចាំថា អ្នកជាអ្នកគ្រប់គ្រងពេលវេលាខ្លួនឯង ធ្វើបែបនេះទើបគេដឹងថា អ្នកពិតជាមានកិច្ចការច្រើនដែលត្រូវធ្វើពិតមែន។

៣) សុំទោស៖ អ្នកប្រហែលជាមនុស្សមួយក្នុងចំណោមមនុស្សដែលហត់នឹងជួយឬបំពេញកិច្ចការឲ្យអ្នកដទៃ។ ដំណោះស្រាយគឺថាពេលខ្លះត្រូវប្រើពាក្យថា «សុំទោស»។ ការនិយាយពាក្យថា «សុំទោស»ត្រូវបានបង្ហាញថា វាមានប្រសិទ្ធភាព៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.lifehack.org

X
5s