មុន​សម្រេច​ចិត្ត​បែក ឆាប់​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំង​នេះ​សិន​ទៅ!!!​



នរណាៗ ក៏មានបញ្ហាស្នេហា រកាំរកូសដែរ តែពេលខ្លះអ្នកមិនគួរហាមាត់សុំបែកគ្នាឡើយ។ នេះជាសំណួរដែលអ្នកគួរសួរខ្លួនឯងជាមុនសិន មុននឹងសម្រេចចិត្តបែកគ្នា៖

១) តើគ្រប់ពេលអ្នកសប្បាយឬក៏កើតទុក្ខខ្លាំងជាងគេ៖ នេះគឺជាសំណួរដែលអ្នកគួរសួរខ្លួនឯងឲ្យបានច្បាស់ បើរាល់ថ្ងៃអ្នកមិនសប្បាយចិត្តទេនោះ អ្នកគួរបែកគ្នាទៅ តែបើភាំច្រើនអ្នកតែងតែទទួលបានស្នាមញញឹមជាងការកើតទុក្ខ អ្នកត្រូវតែបន្ត។

២) តើអ្នកលះបង់ហួសហេតុពេកទេ៖ ស្នេហាពិតមិនទាមទារការលះបង់ដ៏ហួសហេតុឡើយ។ ហេតុនេះបើអ្នកគិតឃើញថា ដៃគូអ្នកហាក់ដូចជាមិនឲ្យតម្លៃអ្វីដែលអ្នកលះបង់ អ្នកគួរតែចាកចេញទៅទើបល្អ។

៣) តើអ្នកមានគោលដៅរួមដូចគ្នាទេ៖ ស្នេហាពិតតែងនិយាយពីរឿងអនាគត ហើយក្នុងនោះនឹងមានគោលដៅ។ តើគោលដៅអ្នកដូចគ្នាឬយ៉ាងណា ? បើត្រូវគ្នាវាគ្មានបញ្ហាឡើយ តែបើខុសហើយនោះ មានតែការចាកចេញពីគ្នាទេ ទើបល្អ។

៤) បើអ្នកបែកគ្នាតើថ្ងៃមុខអ្នកស្ដាយក្រោយទេ៖ នេះជាសំណួរសំខាន់មួយដែរ គឺថា បើអ្នកមិនសួរសំណួរនេះទេ ការសម្រេចចិត្តវាអាចនឹងខុសធ្ងន់។ អ្នកមិនអាចបែកបាក់គ្នា ដោយខ្វះការយល់ដឹង និងហេតុផលឡើយ ។ មុននឹងបែកអ្នកត្រូវសម្រេចចិត្ត និងគិតឲ្យច្បាស់សិន ដើម្បីជៀសវាងការស្ដាយក្រោយខ្លាំង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s