​វិធី​សាស្ត្រ​ ៤​យ៉ាង​​​​ដើម្បី​ទទួល​បាន​ «កម្លាំង​ចិត្ត» ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​



កម្លាំងចិត្តគឺជាចំណុចផ្តើមរាល់សកម្មភាពអ្វីៗទាំងអស់។ ប្រសិនជាអ្នកមានកម្លាំងចិត្ត វានឹងនាំអ្នកឱ្យបង្កើតលទ្ធផលជាវិជ្ជមានបាន។ បុគ្គលម្នាក់ ជោគជ័យឬបរាជ័យ វាអាស្រ័យទៅលើកម្លាំងចិត្តដែលជំរុញឱ្យគាត់ឆ្ពោះទៅកាន់មាគ៌ាឬគោលដៅនោះ។

១) បង្កើតគម្រោងដែលអ្នកត្រូវធ្វើ៖ ការមានកម្លាំងចិត្ត ក៏ត្រូវតែមានគោលដៅច្បាស់លាស់ផងដែរ។ អ្នកពិបាកនឹងមានកម្លាំងចិត្តណាស់ប្រសិនជាគោលដៅរបស់អ្នកមិនច្បាស់លាស់។ អ្នកអាចនឹងមានកម្លាំងចិត្តជាងមុនប្រសិនជាអ្នកមានគោលដៅច្បាស់លាស់និងអាចបំបែកវាឱ្យទៅជាតូចៗបាន។

២) សម្រេចគោលដៅ៖ ដើម្បីមានកម្លាំងចិត្ត អ្នកគួរតែមានកិច្ចការឬក្រដាសដែលអ្នកត្រូវធ្វើ។ រាល់ពេលដែលអ្នកសម្រេចអ្វីមួយ អ្នកត្រូវគូសវាចោល។ នោះវានឹងបង្ហាញថាអ្នកជាមនុស្សដែលមានផលិតភាពក្នុងការងារ និងមានគោលដៅច្បាស់។

៣) គិតវិជ្ជមាន៖ ការមានគំនិតអវិជ្ជមាន នឹងធ្វើឲ្យអ្នកគិតថា អ្នកមិនអាចសម្រេចកិច្ចការរបស់អ្នកបាន។ ប្រសិនបើអ្នកមានគំនិតវិជ្ជមាន ច្បាស់ណាស់ថា គោលដៅរបស់អ្នកនឹងមើលទៅអាចសម្រេចទៅបាន។

៤) មានមោទនភាព៖ មានមោទនភាពចំពោះអ្វីដែលអ្នកមាន និងអ្វីដែលអ្នកអាចសម្រេចទៅបាន គឺជាផ្ដល់នូវកម្លាំងចិត្តដល់អ្នកឱ្យដើរឆ្ពោះទៅមុខបន្តទៀត៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.wikihow.com

X
5s