ចំណុចសំខាន់ៗទាំងនេះហើយជាដើមហេតុ ដែលគ្មាននរណាម្នាក់ចូលចិត្តអ្នកទាល់តែសោះ
នរណាម្នាក់ក៏ខិតខំដើម្បីក្លាយជាមនុស្សល្អផងដែរ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន វាមិនមែនអ៊ីចឹងនោះទេ។ ប្រហែលជាសកម្មភាពមួយចំនួនដែលធ្វើឲ្យពួកគេហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ មានដូចខាងក្រោមនេះ៖
១) ផ្ដោតទៅលើផ្នែកខាងក្រៅតែមិនមែនខាងក្នុង៖ ជាការពិត ភាពស្រស់ស្អាតរបស់មនុស្សគឺចេញពីចិត្ត បេះដូងនិងអារម្មណ៍។ រូបរាងខាងក្រៅរបស់អ្នកមិនមែនជាអ្វីដែលសំខាន់បំផុតនោះទេ។ ប៉ុន្តែ មនុស្សមួយចំនួនឲ្យតម្លៃទៅវាខ្លាំងពេកដែលធ្វើឲ្យពួកគេបាត់បង់ការចាប់អារម្មណ៍។
២) ការប្រកួតប្រជែង៖ តើអ្នកជាមនុស្សដែលព្យាយាមចង់ល្អជាងមនុស្សដទៃ? ប្រសិនបើអ៊ីចឹងមែន អ្នកជាមនុស្សដែលគេមិនសូវចូលចិត្តនោះទេ។ អ្នកគួរតែគិតពីមិត្តភ័ក្ដិផង។ កុំគិតតែពីខ្លួនឯងខ្លាំងពេក។
៣) ចាត់ទុកមិត្តដូចសត្រូវ៖ មនុស្សដែលមិនសូវមានការចាប់អារម្មណ៍ច្រើនតែមានជម្លោះជាមួយមិត្ត។ អ្នកមិនបារម្ភពីមិត្តរបស់អ្នកនោះទេ តែបើជាចាត់ទុកពួកគេដូចជាសត្រូវទៅវិញ ដូច្នេះហើយធ្វើឲ្យបាត់បង់ទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.lifehack.org