ហេតុផល៣យ៉ាង បញ្ជាក់ថា ការគិតវិជ្ជមានជួយឲ្យអ្នករស់បានយូរ
នៅពេលអ្នកបណ្ដុះការគិតខ្លួនឯងឲ្យស្ថិតក្នុងផ្លូវវិជ្ជមានជាប្រចាំ នោះគុណតម្លៃដែលអ្នកទទួលបានពីវា គឺជាការចុះថយនូវកម្រិតស្ត្រេស ភាពល្អប្រសើរនៃប្រព័ន្ធការពាររាងកាយ និងការកាត់បន្ថយហានិភ័យពីរោគបេះដូង។ យ៉ាងណាមិញ ការគិតវិជ្ជមានក៏ជួយឲ្យអ្នករស់នៅបានយូរជាងមុនផងដែរ។ ខាងក្រោមនេះ គឺជាការសិក្សាស្រាវជ្រាវបង្ហាញពីការគិតបែបវិជ្ជមាន និងអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីទទួលបានជីវិតរស់នៅយូរអង្វែង៖
១) ជួយឲ្យជីវិតរស់នៅបានច្រើនឆ្នាំទៅមុខទៀត៖ តាមការសិក្សាបានបង្ហាញថា ទស្សនៈរបស់អ្នកទៅលើភាពចាស់របស់ខ្លួន មានឥទ្ធិពលទៅលើរយៈកាលរស់នៅរបស់អ្នក ដោយពួកគេបានសិក្សាទៅលើមនុស្ស៦៦០នាក់។ លទ្ធផល បង្ហាញថាអ្នកដែលមានទស្សនៈវិជ្ជមានទៅលើភាពចាស់របស់ខ្លួន ជាមធ្យមរស់នៅបានយូរជាងមុន៧,៥ឆ្នាំឯណោះ (គិតជាមធ្យម)។
២) ការបង្កើននូវភាពអំណត់អត់ធន់ ៖ អ្នកស្រាវជ្រាវមានការជឿជាក់ថា ការគិតវិជ្ជមានទៅលើភាពចាស់របស់ខ្លួន នឹងពង្រឹងនូវឆន្ទៈរបស់ពួកគេក្នុងការរស់នៅ ជាហេតុនាំឲ្យពួកគេមានភាពអត់ធន់ទៅលើជំងឺរបស់ខ្លួន និងមានការទទួលខុសត្រូវជាងមុនចំពោះសុខភាពផងដែរ។
៣) ការស្វែងរកនូវចិត្តគំនិតខាងក្នុងរបស់អ្នកនៅពេលអ្នកកើនអាយុ៖ ភាពអស្ចារ្យមាននៅក្នុងវ័យចំណាស់ គឺជាចិត្តគំនិតដ៏ស៊ីជម្រៅពីខាងក្នុង នៅពេលពួកគេធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងជីវិត បូកផ្សំនឹងភាពចាស់ទុំនៃចិត្តគំនិតផងដែរនោះ។ ដរាបណាពួកគេនៅតែប្រតិបត្តិតាមរបៀបរស់នៅដែលសាមញ្ញ និងមានសុខភាពល្អ ពួកគេនឹងអាចរក្សាបាននូវសុខភាពដ៏ល្អ និងថាមពលរបស់ខ្លួនពេញមួយជីវិត៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.verywell.com