​តាម​អ្នក​វិទ្យាសាស្ត្រ៖ មនុស្ស​ក្រៅ​ភព​អាច​មាន​បច្ចេកវិទ្យា​​​ទំនើប​ សូម្បីមើល​មិន​​​​ឃើញ​ផង​​​​​



លោក Caleb Scharf នាយកមជ្ឈមណ្ឌល Columbia Astrobiology នៅសាកលវិទ្យាល័យ កូឡុំប៊ី នា ទីក្រុង New York បានពន្យល់ថា មនុស្សក្រៅភព (aliens) ប្រហែលជាមានបច្ចេកវិទ្យាទំនើបមែនទែន ពោលគឺប្រហែលជាធ្វើឱ្យយើងមិនឃើញពួកគេថែមទៀតផង។ ការលើកឡើងរបស់លោក គឺសម្អាងថា ដោយសារតែមនុស្សយើងរស់នៅក្នុងស្ថានភាពមួយដែលពឹងផ្អែកទៅលើគ្រឿងម៉ាស៊ីនយ៉ាងច្រើន។ គ្រឿងម៉ាស៊ីនកាន់តែរីកចម្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មនុស្សលោកបានបង្កើតប្រព័ន្ធកាន់តែទំនើបឡើងៗហើយ កត្តានេះគឺថា មនុស្សក្រៅភពប្រហែលជាទំនើបលើសពីការស្មានទៅទៀត។ អ្វីកាន់តែពិសេសទៅទៀតនោះ គឺថា ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ គឺខុសពីអ្វីដែលមនុស្សនៅភពផែនដីសន្និដ្ឋានទៅទៀត។ ប្រហែលជារូបរាងរបស់ពួកគេមានការវិវត្តន៍តាមបែបជីវសាស្ត្រខុសពីមនុស្សជាតិ ពោលគឺខុសមានលក្ខណៈពិសេសជាងមនុស្សជាតិយើងទៅទៀត។ លក្ខណៈពិសេស និងចំណុចរីកចម្រើននេះ គឺប្រហែលលើសពីការគិតរបស់មនុស្ស ពោលគឺមិនអាចឱ្យមនុស្សកត់សម្គាល់ និងសូម្បីតែស្គាល់រូបរាងរបស់គេថែមទៀតផង។ និយាយជារួម ប្រហែលសូម្បីតែមើលឃើញពួកគេ ក៏មិនអាចផង៕
X
5s