តើមានការងារអ្វីខ្លះស័ក្ដិសមសម្រាប់អ្នកចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Business Management) ?
ការងារជាច្រើនណាស់កំពុងរង់ចាំអ្នក ហើយជាពិសេសគឺការងារសម្រាប់អ្នកដែលរៀនចំផ្នែកគ្រប់គ្រងពាណិជ្ជកម្មនេះឯង។ តើមានការងារអ្វីខ្លះដែលអ្នកគួរដឹង?
១) អ្នកវិភាគពាណិជ្ជកម្ម៖ ពួកគេមានតួនាទី វិភាគ ពីដំណើរការនៃការរកស៊ី និង វិភាគទិន្នន័យនៃឯកសារក្រុមហ៊ុនផងដែរ។
២) អ្នកវិភាគផ្នែកហិរញ្ញវត្ថុ៖ ពួកគេក៏អាចវិភាគផ្នែកហិរញ្ញវត្ថុនេះបានដែរ ព្រោះថា វាទាក់ទងនឹងការលក់ដូរស្ដុក របស់ក្រុមហ៊ុនផងដែរ។
៣) អ្នកគ្រប់គ្រងផ្នែកលក់៖ សម្រាប់អ្នកដែលធ្លាប់រៀន ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពួកគេនឹងច្បាស់ខ្លាំងថា តើការលក់ ផលិតផលរបស់ក្រុមហ៊ុន ប្រព្រឹត្តទៅក្នុងលក្ខខណ្ឌដូចម្ដេច ហើយដំណើរការដូចម្ដេច។ ដូចនេះការងារនេះពិតជាស័ក្ដិសមសម្រាប់ពួកគេ។ ក្រៅពីតំណែងរៀបរាប់ខាងលើ បើនៅប្រទេសកម្ពុជាយើងវិញ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មានការងារជាច្រើនទៀតដែលស័ក្ដិសម ដូចជា ផ្នែកទីផ្សារ ផ្នែកសហគ្រិនភាព (រកស៊ី) ផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម (Business Development) និងការងារមួយចំនួនទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.rasmussen.edu