ហ្វីដែល​កាស្ត្រូ​​ ទទួល​មរណភាព​​បាន​ប៉ុន្មាន​ថ្ងៃ Trump ​ចង់​ផ្ដាច់​ ​ចោល​កិច្ច​​​ព្រមព្រៀង​ជា​មួយ​​គុយបា​



ប្រធានាធិបតីដែលទើបនឹងឈ្នះឆ្នោតលោក Donald Trump កាលពីថ្ងៃចន្ទម្សិលមិញបានគំរាមផ្ដាច់ចោលកិច្ចព្រមព្រៀងជាមួយគុយបាដែលកើតឡើងក្នុងរដ្ឋកាលរបស់លោក អូបាម៉ា ក្នុងហេតុផលថា ដំណើរប្រែប្រួលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរយឺតយ៉ាវមែនទែន។ លោកបានសរសេរនៅលើបណ្ដាញសង្គម Twitter របស់លោកដូច្នេះថា ៖«ប្រសិនបើរដ្ឋាភិបាលប្រទេសគុយបាគ្មានឆន្ទៈដើម្បីធ្វើកិច្ចការឱ្យប្រសើរឡើងសម្រាប់ប្រជាជននៃប្រទេសគុយបា ប្រជាជនគុយបា/ប្រជាជនអាមេរិកទាំងមូលនោះទេ នោះរដ្ឋាភិបាលអាមេរិកនឹងផ្ដាច់កិច្ចព្រមព្រៀងនេះចោល»។ សូមបញ្ជាក់ថា ការប្រកាសរបស់លោកត្រាំ គឺប៉ុន្មានថ្ងៃក្រោយពេលដែលអតីតមេដឹកនាំគុយបាលោកកាស្ត្រូទទួលមរណភាពបានប៉ុន្មានថ្ងៃ៕
X
5s