បើចង់ក្លាយជាមនុស្សម្នាក់ដែលជា «ខ្លួនអ្នកពិតប្រាកដ» កុំភ្លេចចំណុចសំខាន់ទាំង៤នេះ
ក្នុងជីវិតឬការងារ ដើម្បីសម្រេចក្តីសុបិន ការចង់ឬស្គាល់ខ្លួនឯង គឺជាកត្តាដ៏សំខាន់ក្នុងការឆ្ពោះទៅរកក្តីសុបិនរបស់អ្នក ទោះបីវាមិនមែនជារឿងងាយស្រួលក៏ដោយ។ វាត្រូវការភាពក្លាហាននិងការតាំងចិត្ត។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដែលអ្នកអាចសាកល្បងបាន៖
១) ទៀងត្រង់៖ អ្នកមិនអាចរីកចម្រើនបានទេប្រសិនជាអ្នកមិនស្មោះត្រង់ឬទៀងត្រង់ចំពោះខ្លួនឯង។ អ្នកត្រូវស្មោះត្រង់ចំពោះខ្លួនឯងតើខ្លួនឯងចង់បានអ្វីឬមានចំណង់បាន។ ម៉្យាងវិញទៀត តើអ្នកចង់ក្លាយជាមនុស្សយ៉ាងដូចម្ដេច។
២) មានចក្ខុវិស័យ៖ មនុស្សជាច្រើនមិនជោគជ័យដោយសារតែខ្វះ ចក្ខុវិស័យ។ ប្រសិនជាអ្នកមិនដឹងទៅទីណាទេ អ្នកនឹងគ្មានកម្លាំងចិត្តនិងមិនដឹងថាអ្នកត្រូវទៅណាឡើយ។
៣) កុំបោះបង់៖ ឧបសគ្គតែងតែមាននៅលើវិថីសុបិនរបស់អ្នក។ អ្នកអាចនឹងចង់បោះបង់ពេលអ្នកជួបបញ្ហា។ ប៉ុន្តែអ្នកត្រូវមានជំនឿចិត្តលើខ្លួនឯងដើម្បីឈានដល់សក្ដានុពលដែលអ្នកមាន។
៤)ជឿជាក់លើខ្លួនឯង៖ មិនថា មានរឿងអ្វីកើតឡើងទេ ការជឿជាក់លើខ្លួនឯងគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាជាកម្លាំងជំរុញមួយដែលជួយឲ្យអ្នកអាចបន្តដំណើរទៅមុខបាន៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.lifehack.org