អ្នក​ដឹកនាំ​ខ្លាំង​ ​តែង​ជំរុញ​​ឲ្យ​​បុគ្គលិក​របស់​ខ្លួន​​ខិតខំ​ធ្វើ​ការ​​​ តាម​វិធី​​៤​យ៉ាង​នេះ​



ការងារមួយអាចជោគជ័យទៅបាន អ្នកដឹកនាំ គេគប្បីដឹងពីវិធីដែលអាចជួយជំរុញនឹងលើកទឹកចិត្តបុគ្គលិកក្រុមហ៊ុន។ តើគួរធ្វើអ្វីខ្លះ ដើម្បីសម្រេចការងារនេះ?

១) ត្រូវចាំថានរណាគេធ្វើការងារបានល្អខ្លះ៖ នរណាក៏ចង់លេចធ្លោជាងគេក្នុងចំណោមក្រុមការងារដែរ។ ដូចនេះបើអ្នកជាមេគេ ហើយដឹងថាគេនោះធ្វើការងារល្អ អ្នកគួរឧស្សាហ៍សរសើរលើកទឹកចិត្ត នឹងចងចាំទុកថា បុគ្គលិកនោះបានជួយអ្វីខ្លះដល់ក្រុមហ៊ុន។ ដូចនេះការខិតខំរបស់បុគ្គលិកនឹងមិនអាសាបង់ឡើយ។

២) គួរឧស្សាហ៍យកគំនិតពីពួកគេបន្ថែម៖ ការធ្វើបែបនេះបង្ហាញពីការយកចិត្តទុកដាក់លើគំនិតបុគ្គលិក ហើយវាក៏ជួយឲ្យពួកគេកាន់ទេមានគំនិតសម្រាប់ប្ដូរច្រើនដែរ។

៣) ធ្វើជាមនុស្សល្អដាក់គេ៖ ត្រូវធ្វើឲ្យពួកគេមានអារម្មណ៍ថាគេពិតជាមានតម្លៃសម្រាប់អ្នក ហើយកុំភ្លេចគោរព និងផ្ដល់កិត្តិយសចំពោះគ្នាផង។

៤) ត្រូវធ្វើជាអ្នកដឹកនាំ គំរូ៖ បើចង់ឲ្យគេដើរផ្លូវល្អ អ្នកក៏ត្រូវចេះធ្វើអ្វីល្អសម្រាប់ជាគំរូដល់ពួកគេដែរ។ បើអ្នកល្អ គេនឹងដើរតាម តែបើអ្នកមិនបានការហើយ គ្មាននរណាម្នាក់ចង់ដើរតាមទៀតឡើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.success.com

X
5s