​អ្នក​នឹង​ទទួល​បាន​ឱកាស​ល្អ​ៗទាំង​នេះ​មិន​ខាន​ ​បើ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science) ​​



បើអ្នកគិតថាខ្លួនឯងស្រឡាញ់នឹងចង់ចាប់យកជំនាញផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រនេះហើយ សូមកុំមានមន្ទិលសង្ស័យអ្វីទៀត ព្រោះថាហេតុផលទាំងនេះនឹងធ្វើឲ្យអ្នកអស់បារម្ភ៖

១) សព្វថ្ងៃគេត្រូវការអ្នកជំនាញផ្នែកកុំព្យូទ័រច្រើន៖ សព្វថ្ងៃនេះ មិនថាអ្នកធ្វើអ្វីឡើយ គឺតែងជាប់ទាក់ទងនឹងប្រព័ន្ធកុំព្យូទ័រ។ ដូចនេះវានឹងមិនហួសសម័យសម្រាប់អ្នកឡើយ ហើយអ្នកនឹងកាក់កបដោយសារវា។

២) សិស្សរៀនផ្នែកនេះភាគច្រើនតែងបានការងារប្រាក់ខែខ្ពស់៖ ជាទូទៅអ្នកដែលរៀនចប់ផ្នែកនេះតែងតែទទួលបានការងារមានឋានៈខ្ពស់ ហើយមើលទៅពិតជាមានវិជ្ជាជីវៈខ្លាំងទៀតផង។

៣) ផ្នែកណាក៏ត្រូវការអ្នកជំនាញផ្នែកកុំព្យូទ័រដែរ៖ ផ្នែកណាក៏ត្រូវការវាដែរ ហើយបើអ្នកមានជំនាញលើវាហើយ អ្នកមិនខ្លាចនឹងខ្វះការងារឡើយ។

៤) អាចទំនាក់ទំនងការងារជាមួយបរទេសបាន៖ ជនបរទេស ពិតជាត្រូវការអ្នកដែលចេះនឹងមានជំនាញ ផ្នែកកុំព្យូទ័រនេះ ។ ដូចនេះអ្នកនឹងទទួលបានឱកាសធ្វើការនៅបរទេស ហើយទទួលបានប្រាក់ខែខ្ពស់៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.thecompleteuniversityguide.co.uk

X
5s