ផលវិបាក​​​៥​​យ៉ាង​​នៃ​ការ​រៀប​ការ​​នៅ​វ័យ​ក្មេង​ពេក​​​ ​ដែល​អ្នក​ត្រូវ​ដឹង​



វាមិនមែនជារឿងងាយស្រួលឡើយ ដែលអ្នកចេះតែចង់រៀបការឲ្យបានលឿនៗ តាមតែចិត្តនោះ ជាពិសេសមនុស្សដែលមានវ័យក្មេង។ ពេលខ្លះអ្នកគួរតែយល់ដឹងពី ផលវិបាកនៃការរៀបអាពាហ៍ពិពាហ៍លឿនពេក។ ក្នុងនោះមាន៖

១) ទំនួលខុសត្រូវ៖ ទំនួលខុសត្រូវក្នុងគ្រួសារគឺធំធេងណាស់។ បើអ្នកមានគ្រួសារ តើអ្នកអាចរ៉ាប់រ៉ងវាបានទាំងដែលខ្លួនឯងមានអាយុក្មេងខ្ចីដែរទេ?

២) បាត់ភាពយុវវ័យ៖ មនុស្សមួយចំនួនចង់ចំណាយពេលវេលា យុវវ័យរបស់គេឲ្យបានច្រើន។ តែបើឆាប់រៀបការពេក អ្នកនឹងមិនបានសប្បាយហើយបាត់បង់វាមួយរំពេចភ្នែក។

៣) ងាយបែកបាក់គ្នា៖ អត្រានៃការបែកបាក់គ្នាក៏ឆាប់ដែរ បើអ្នកឆាប់រៀបការលឿនពេក។ ការរៀបការ យ៉ាងហោចណាស់ ក៏ត្រូវស្ទាបស្ទង់ចិត្តគ្នាឲ្យបានរាប់ឆ្នាំដែរ រួចចាំរៀបការ។

៤) សិក្សាបានតិច៖ នារីៗដែលឆាប់រៀបការពេក ភាគច្រើនពួកគេបានសិក្សាត្រឹមតែថ្នាក់វិទ្យាល័យប៉ុណ្ណោះ ដូចនេះចំណេះដឹងក៏កាន់តែទាបដែរ។

៥) បានការងារប្រាក់ខែតិច៖ បើចំណេះដឹងទាបហើយនោះ ការងារក៏បានឋានៈតូចទាបដែរ ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.thecompleteuniversityguide.co.uk

X
5s