«​រៀន​តិច​ តែ​ចេះ​ច្រើន»៖ យុទ្ធសាស្ត្រ​ដែល​អ្នក​អាច​ចំណាយ​ពេល​តិច​តែ​ទទួល​បាន​លទ្ធ​ផល​ច្រើន​



នៅពេលដែលអ្នកចាប់ផ្ដើមរៀនអ្វីមួយថ្មី អ្នកអាចនឹងមានអារម្មណ៍ពិបាកនិងត្រូវគិត ថាតើត្រូវចំណាយពេលប៉ុន្មានសម្រាប់យល់ចំណុចនីមួយៗ។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដែលជួយអ្នកផ្ដោតអារម្មណ៍ទៅលើការសិក្សាបាន៖

១) បែងចែកពេលពេលសិក្សា៖ ជាធម្មតា ខួរក្បាលរបស់យើងអាចទទួលព័ត៌មានបានល្អក្នុងរយៈពេល២៥ដល់៤០នាទីតែប៉ុណ្ណោះ។ ដូច្នេះហើយ រាល់៤០នាទី អ្នកគួរតែសម្រាកម្តងរួចចាំបន្តទៀត។

២) មានកន្លែងរៀនត្រឹមត្រូវ៖ អ្នកត្រូវមានកន្លែងនិងពេលវេលាច្បាស់លាស់។ មិនមែនរៀននៅលើគ្រែនិងពេលលេងហ្គេមនោះទេ។

៣) រៀនដើម្បីប្រឡងឬយល់៖ រៀនដើម្បីប្រឡងទាមទារការទន្ទេញច្រើន។ ហើយវាមិនប្រាកដថាអ្នកនឹងចាំនោះទេ។ តែប្រសិនជាអ្នករៀនដើម្បីយល់ អ្នកអាចរៀន និងសួរសំនួរមកកាន់ខ្លួនឯង។

៤) បង្រៀន៖ ប្រសិនជាអ្នកបង្រៀននូវអ្វីដែលអ្នកបានរៀនទៅកាន់អ្នកដទៃ អ្នកនឹងយល់កាន់តែច្បាស់និងចងចាំបានយូរ៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.lifehack.org

X
5s