មិនត្រូវធ្វើរឿងទាំងនេះឡើយ រាល់ពេលអ្នកខឹងខ្លាំងម្តងៗ
នៅពេលដែលអ្នកខឹង អារម្មណ៍របស់អ្នកគឺរញ៉េរញ៉ៃណាស់។ លើសពីនេះទៅទៀត អ្នកអាចនឹងធ្វើការសម្រេចចិត្តខុសថែមទៀតផង។ ដូច្នេះហើយ វាពិតជាមានភាពចាំចាច់ដែលអ្នកត្រូវមានការអត់ធ្មត់នៅពេលដែលអ្នកខឹង។ ខាងក្រោមនេះគឺជាចំណុចដែលអ្នកមិនគួរធ្វើ៖
១) បញ្ចេញអារម្មណ៍តាមបណ្តាញសង្គម៖ ជាអកុសល មនុស្សជាច្រើនបានប្រើប្រាស់បណ្តាញសង្គមជាឧបករណ៍សម្រាប់បង្ហាញពីកំហឹងដែលពួកគាត់មាន។ វាមិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេក្នុងការធ្វើបែបនោះ។ វាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នក។
២) ការសម្រេចចិត្ត៖ នៅពេលដែលអ្នកចង់ធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ អ្នកត្រូវផ្តោតសំខាន់និងថ្លឹងនូវគុណសម្បត្តិនិងគុណវិបត្តិ។ ម៉្យាងវិញទៀត អ្នកងាយនឹងសម្រេចចិត្តត្រឹមត្រូវនៅពេលដែលអ្នកមានអារម្មណ៍ស្ងប់។
៣) កុំបើកបរ៖ នៅពេលដែលអ្នកខឹង បើជៀសវាងបាន សូមកុំបើកបរ។ តាមការសិក្សាបានរកឃើញ មនុស្សដែលខឹងប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍នៅពេលបើកបរ។ លើសពីនេះទៅទៀត វាក៏អាចប៉ះពាល់ដល់អ្នកដទៃផងដែរ។
៤) និយាយ៖ វាជារឿងធម្មតាទេក្នុងការនិយាយបញ្ហារបស់អ្នកទៅកាន់អ្នកដទៃ។ ប៉ុន្តែ អ្នកត្រូវរកមនុស្សដែលអ្នកអាចទុកចិត្តបាន ពីព្រោះថាបើអ្នករកមនុស្សដែលទុកចិត្តមិនបាន គេមិនត្រឹមតែមិនយល់ពីបញ្ហារបស់អ្នកនោះទេថែមទាំងនិយាយដើមទៀត៕
ប្រែសម្រួល៖អ៊ឹង មុយយូ
ប្រភព៖ www.lifehack.org