សិស្សភាគច្រើនតែងមានកំហុស៤យ៉ាងនេះ នៅពេលត្រៀមប្រឡង នាំឲ្យលទ្ធផលមិនសមបំណង
សិស្សភាគច្រើនមិនដឹងពីរបៀបរៀនឲ្យមានប្រសិទ្ធភាពនោះទេ ជាហេតុនាំឲ្យការប្រឡងមានបញ្ហា។ ខាងក្រោមនេះសុទ្ធតែជាកំហុសដែលសិស្សភាគច្រើនបានប្រព្រឹត្តិ៖
១) មិនដឹងថាខ្លួនចង់បាននិទ្ទេសអ្វីឲ្យប្រាកដ៖ ប្រសិនជាអ្នកមិនដឹងសូម្បីតែពិន្ទុដែលអ្នកចង់បានផង តើអ្នករៀនត្រៀមការប្រឡងបានយ៉ាងដូចម្តេចទៅ? ទោះបីជាអ្នកត្រូវរៀនទាំងអស់ក៏ពិតមែន ប៉ុន្តែពេលវេលាគឺអាចនឹងមានកំណត់។ ដូច្នេះហើយ អ្នកគួរតែចំណាយពេលច្រើនទៅលើមុខវិជ្ជាដែលសំខាន់ឬពិបាក។
២) ពឹងលើគ្រូខ្លួនឯងខ្លាំងពេក៖ សិស្សជាច្រើនគិតថាគ្រូរបស់ពួកគេនឹងរៀបចំអ្វីៗទាំងអស់ឲ្យតែពួកគេទៅរៀនទៀងទាត់។ ប្រសិនជាអ្នកចង់បានពិន្ទុខ្ពស់ អ្នកត្រូវរៀនដោយខ្លួនឯងឲ្យបានច្រើន។
៣) ពន្យារពេល៖ គ្រូភាគច្រើនប្រាប់សិស្សយ៉ាងហោចណាស់មួយអាទិត្យមុននឹងប្រឡង។ ប៉ុន្តែសិស្សភាគច្រើនចូលចិត្តពន្យារពេលរហូតដល់យប់ចុងក្រោយ។ នេះហើយជាបញ្ហា។
៤) រៀនអ្វីដែលអ្នកចេះហើយ៖ សិស្សភាគច្រើនចូលចិត្តរំលឹកមេរៀនដែលពួកគេចេះហើយឬរៀនអ្វីដែលស្រដៀងនូវអ្វីដែលពួកគេចេះ។ ការធ្វើបែបនេះ អ្នកមិនមែនពេលគ្រប់គ្រង់ក្នុងការរំលឹកមេរៀនដែលពិបាកៗនោះទេ៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.creatingpositiefuture.com